ទម្លាប់ធ្វើការដើម្បីទទួលបានលទ្ធផលល្អនៅកន្លែងការងារ
1. ផ្តើមថ្ងៃថ្មីដោយការសម្រេចតូចដែលអ្នកស្រលាញ់:ពេញព្រឹករបស់មនុស្សម្នាក់ៗអាចជះឥទ្ធិពលបានចេញមួយថ្ងៃទាំងមូលរបស់ពួកគេ។ ដូច្នេះអ្នកគួរតែទុកពេលយ៉ាងតិចណាស់ ៥នាទីដែរជារៀងរាល់ព្រឹកដើម្បីធ្វើអ្វី ដែលអ្នកចូលចិត្ត ការអាន ឬការផឹកកាហ្វេជាដើម ។2. ផ្តើមជាមួយការងារដែលលំបាកមុនអ្នកគួរតែធ្វើកិច្ចការពិបាកៗ មុនកិច្ចការដទៃៗ តែវាមិនមែនមានន័យថាអ្នកត្រូវតែធ្វើកិច្ចការដែលពិបាកម្តងទាំងអស់ទេ។ អ្នកអាចធ្វើវាម្តងមួយដើម្បីជួយកាត់បន្ថយភាពរញ៉េរញ៉ៃ នៃការងាររបស់អ្នកបាន និងជួយអោយអ្នកឆាប់សម្រេចវាបានដោយជោគជ័យ ។3. រៀបចំតុការងារស្អាតបាតដើម្បីផ្តល់អារម្មណ៍ធ្វើការល្អយ៉ាងហោចណាស់នៅកន្លងតុការងាររបស់អ្នក គួរតែមានផ្កា ឬមានរុក្ខជាតិអ្វីមួយដើម្បីជាការលម្អ និងមានសោភ័ណភាព។ កន្លែងតុការងារស្អាត វាក៏អាចជំរុញអោយអ្នកមាន អារម្មណ៍ក្នុងការបំពេញការងារបានល្អផងដែរ។4. បន្ថយការលេងបណ្តាញសង្គមវាលែងជារឿងចម្លែកហើយដែលមនុស្សម្នាក់ធ្វើការបាន ៣០នាទីមុន ឬប្តូរទៅលេង Facebook ឬ Instagram... រាប់ម៉ោងដោយភ្លេចខ្លួន។ ដើម្បីជៀសវាងកត្តាសំខាន់ទាំងនេះ អ្នកគួរតែកំណត់ពេលអោយបានច្បាស់លាស់សម្រាប់ប្រព័ន្ធបណ្ដាញសង្គមដូចជាមុនចូលគេង រឺម៉ោងបាយជាដើម។