Brunei

Cambodia

Indonesia

Lao

Malaysia

Myanmar

Philippines

Singapore

Thailand

Veitnam

Asean-Works

Position : អគ្គនាយករង​ (១នាក់)
# Hiring : 0 post(s)
5 years ago
Premium
Apply Now

Jobs Overview

Post Date

13 November, 2020

Closing Date

12 December, 2020

Salary Range

Negotiable

Jobs Category

Management

Jobs Location

Koh Kong

Candidate Gender

1

Jobs Term

Full Time

Jobs Experience

Jobs Level

4

Jobs Description

-អភិវឌ្ឍផែនការ រៀបចំ ដឹកនាំ គ្រប់គ្រង និងតួ្រតពិនិត្យកិច្ចការទូទៅឱ្យស្របទៅ និងបេសកកម្ម និងទស្សនវិស័យរបស់កុ្រមហ៊ុន។ -តែងតាំងប្រធាន ឬនាយក ការិយាល័យ សាខា ក្រុមហ៊ុន(បុត្រសម្ព័ន្ធ)។ -ផ្ទេរសិទ្ធិជូនអគ្គនាយករង នៅពេលដែលអគ្គនាយក ឬអគ្គនាយិកា ចាត់ការទូទៅ ពេល អវត្តមាន។ -ទទួលខុសតូ្រវការងារផ្តល់សេវាកម្ម ការងារគ្រប់គ្រងរដ្ឋបាល គណនេយ្យ និងហិរញ្ញវត្ថុក្នុងកុ្រមហ៊ុនជាពិសេស ទទួលខុសតូ្រវខ្ពស់ចំពោះការអនុវត្តដូចជា៖ គោលនយោបាយផែនការរដ្ឋបាលឆ្នាំ២០២០ និងអភិវឌ្ឍគោលនយោបាយ ដែលកុ្រមបឹ្រក្សាភិបាលបានផ្តល់ជូន។ -ដឹកនាំរៀបចំផែនការយុទ្ធសាស្ត្រ សមា្រប់អភិវឌ្ឍកុ្រមហ៊ុន។ -ធ្វើរបាយការណ៍សកម្មភាពយ៉ាងទៀងទាត់ជូនកុ្រមបឹ្រក្សាភិបាលពិនិត្យ និងកែលម្អរ។ -ចូលរួមវាយតម្លៃគុណភាពសេវាកម្មក្នុងកុ្រមហ៊ុន។ -ផ្សព្វផ្សាយរបាយការណ៍ជាសាធារណៈរៀងរាល់ឆ្នាំដោយរួមមានសកម្មភាពការងារពិស្តារ របាយការណ៍ហិរញ្ញវត្ថុ គោលនយោបាយ ផែនការរដ្ឋបាល និងសកម្មភាពនានាក្នុងសង្គម។ ២- ភារកិច្ចទទួលខុសតូ្រវ ក- ការចាត់ចែងអនុវត្តផែនការប្រតិបត្តិតាមផែនការយុទ្ធសាស្រ្ត -ជំរុញ រាល់សកម្មភាពបត្រិបត្តិ ក្នុងផែនការយុទ្ធសាស្ត្រ ជាអទិភាពទៅតាមការរៀបចំទៅតាមការអនុលោមតាមផែនការយុទ្ធសាស្រ្ត និងផ្តល់គំនិតភាពជាអ្នកដឹកនាំ សមា្រប់កុ្រមអ្នកដឹកនាំជាន់ខ្ពស់ និងកម្មករនិយោជិតលើការសម្រេចតាមទស្សនៈវិស័យរបស់កុ្រមហ៊ុន។ -បន្តដឹកនាំរាល់សកម្មភាពគ្រប់គម្រោង ដែលធ្វើឱ្យប្រសើរឡើង បន្តជាមូលដ្ឋានទៅតាមរចនាសម្ព័ន្ធកំណត់អត្តសញ្ញាណ ចូលដំណើរការផលិតភាព និងប្រសិទ្ធភាពរបស់កុ្រមហ៊ុនរាល់កំណើនដែលអាចតូ្រវបានសម្រេចពីការបង្កើតថ្មី ក្នុងការផ្ដល់នូវសេវាកម្មរបស់កុ្រមហ៊ុន ។ ខ- ការងារគ្រប់គ្រង -រៀបចំបង្កើត និងអនុម័តលើផែនការប្រតិបតិ្តការ និងដើមទុនរយៈពេលវែង។ -អនុវត្តគោលការណ៍ និងដឹកនាំគោលដៅរួមដូចដែល ប្រធានកុ្រមបឹ្រក្សាភិបាលបានកំណត់ ។ -ផ្តល់អនុសាសន៍ និងបឹ្រក្សាដល់កុ្រមបឹ្រក្សាភិបាល ជាមួយគោលការណ៍ណែនាំ និងគោលនយោបាយរបស់កុ្រមហ៊ុន។ -ធ្វើរបាយការណ៍ប្រចាំខែ ទៅកុ្រមបឹ្រក្សាភិបាលលើគ្រប់សកម្មភាពគ្រប់ការិ. សាខា ក្រុមហ៊ុន(បុត្រសម្ព័ន្ធ) ទាំងអស់ និងនិន្នាការតាមរយៈរបាយការណ៍កិច្ចប្រជុំ។ -រៀបចំ និងអភិវឌ្ឍសមត្ថភាពផ្តល់នូវសេវាកម្មអាជីវកម្ម ដែលឆ្លុះបញ្ចាំងពីតម្លៃ នៃការរៀបចំសមួ្រលដល់កិច្ចការវិជ្ជាជីវៈ និងការផ្តួចផ្តើមដោយឆ្លងកាត់ការរៀបចំកម្មករនិយោ ជិត អនុវត្តសកម្មភាពប្រកបដោយវិជ្ជាជីវៈ។ -គ្រប់គ្រង់គមោ្រង និងសកម្មភាពជាការទាមទារដោយប្រធានប្រតិបត្តិដែលពាក់ព័ន្ធ និងការអភិវឌ្ឍគោលការណ៍ការសម្របសមួ្រល ឬបឹ្រក្សាដល់កម្មករនិយោជិតជំនាញទាំងអស់។ គ- ការងារគ្រប់គ្រងហិរញ្ញវត្ថុ -ធានាឱ្យបាននូវតមូ្រវការផែនការហិរញ្ញវត្ថុ និងផែនការថវិកាតូ្រវបានប្រជុំដោះសា្រយរួមទាំងការសន្សំការចំណាយ និងគោលដៅចំណាយប្រក្របដោយប្រសិទ្ធភាពខ្ពស់។ -អភិវឌ្ឍ និងអនុវត្តគម្រោងសន្សំការចំណាយទាំងតាមរយៈការធ្វើទំនើបកម្មសេវា និងសាច់បា្រក់ចេញផ្សាយតាមគម្រោង ។ -អនុវត្តលើប្រព័ន្ធគ្រប់គ្រងដែលអាចឱ្យទុកចិត្តបាន សមា្រប់ការគ្រប់គ្រងសម្ភារឧបករណ៍ ការផ្គត់ផ្គង់ការទិញ ការជួសជុលថែទាំនិងការជំនួសនៅក្នុងកុ្រមហ៊ុនធនធានដែលមាន។ -គ្រប់គ្រងសិទ្ធិក្នុងការចំណាយទិញ ស្ថិតនៅក្នុងដែនកំណត់ ដ៏សមស្របមួយ។ -ធានាឱ្យបាននូវការប្រកាន់ខ្ជាប់អចិន្រ្តៃយ៍ តាមគោលការណ៍សេចក្តីណែនាំហិរញ្ញវត្ថុ និងតាមលំដាប់ នៃបទដ្ឋាននីតិវិធីហិរញ្ញវត្ថុដែលបានចែងទុក និងបទដ្ឋាន នៃការដឹកនាំនៅការិយាល័យប្រតិបត្តិការអាជីវកម្មនេះ។ -ធានាឱ្យបាននូវលទ្ធភាពជោគជ័យផ្នែកហិរញ្ញវត្ថុរបស់កុ្រមហ៊ុន និងចរន្តចំណាយតូ្រវបានវិភាគឱ្យបានទៀងទាត់ និងមានវិធានការដែលសមស្របក្នុងអនុវត្ត ដើម្បីតាមដាន និងកាត់បន្ថយការចំណាយ ទាក់ទងទៅប្រតិបត្ដិការរបស់កុ្រមហ៊ុន និងសេវាកម្មដែលបានផ្តល់ឱ្យ។ ឃ-ការគ្រប់ផែនការកម្លាំងពលកម្ម ការគ្រប់គ្រង និងការអភិវឌ្ឍន៍ -តែងតាំងគណៈកម្មការអភិវឌ្ឍ គណៈកម្មកាវិន័យ និងគណៈកម្មការគ្រប់គ្រងបញ្ហាកម្មករនិយោជិតទាំងអស់ដែលតមូ្រវឱ្យយកចិត្តទុកដាក់មុនពេលដាក់ស្នើទៅកុ្រមបឹ្រក្សាភិបាល។ -បណ្ដុះផ្នត់គំនិត លើកទឹកចិត្តកម្មករនិយោជិត ឱ្យស្មោះត្រង់ ស្រលាញ់ការងារ និងក្រុមហ៊ុន ឱ្យបានប្រសើរ ដើម្បីកាត់បន្ថយផ្លាស់ប្តូរកម្មករនិយោជិត ។ -បង្កើនប្រសិទ្ធភាព និងប្រព័ន្ធទំនាក់ទំនងពត៌មានត្រឡប់រវាងមតិអ្នកគ្រប់គ្រង និងកម្មករនិយោ ជិតតូ្រវបានបង្កើតឡើង និងផ្សព្វផ្សាយដល់កម្មករនិយោជិតនៅក្នុងស្ថាប័នទាំងអស់ដើម្បីបណ្តុំគំនិតថ្មី និងស្មារតីជាកុ្រម។ -ចាត់ចែងការធ្វើផែនការ គ្រប់គ្រងកម្លាំងពលកម្ម ការសំរាំងជ្រើសរើសកម្មករនិយោជិត និងការអភិវឌ្ឍន៍កម្មករនិយោជិតទាំងអស់នៅក្នុងកុ្រមហ៊ុន។ -បង្កើតក្របខ័ណ្ឌសមា្រប់ការគ្រប់គ្រងប្រតិបតិ្តការសម្មភាពកុ្រមហ៊ុនដែល រួមមានលក្ខណៈសម្បត្តិ គ្រប់គា្រន់ បែងចែក ការិយាល័យ សាខា ក្រុមហ៊ុន(បុត្រសម្ព័ន្ធ)ប្រតិបត្តិទាំងអស់ ដើម្បីធានាថាប្រព័ន្ធ នៃការផ្តល់សេវាតូ្រវបានអនុវត្ត និងរៀបចំឱ្យបាននូវប្រសិទ្ធភាពខ្ពស់។ -កំណត់រាល់ការអភិវឌ្ឍន៍ និងដឹកនាំការប្រតិបត្តិផែនការយុទ្ធសាស្រ្តសេវាកម្មអាជីវកម្ម។ -ធានាឱ្យបានរាល់ប្រតិបត្តិការ និងគោលការណ៍ពាណិជ្ជកម្មប្រកបដោយវិជា្ជជីវៈ និងមានឈ្មោះបោះសម្លេង និង កំណត់គោលដៅក្រុមហ៊ុនតូ្រវបានអនុវត្ដបន្ដ។ -ធានាឱ្យបានការបណ្តុះបណ្តាលគ្រប់កម្មករនិយោជិត ចូលរួមសកម្មភាព ជាទិសដៅតែមួយក្នុងការប្រតិបត្តិផែនការសកម្មភាពការងារ ផែនការយុទ្ធសាស្ត្ររយៈពេល ខ្លី មធ្យម និងវែង ដើម្បីបំពេញការកំណត់របស់ចក្ខុវិស័យ និងគោលដៅរបស់កុ្រមហ៊ុន។ -ពិនិត្យឡើងវិញបរិស្ថានការប្រកួតប្រជែង ឱ្យទៀងទាត់របស់កុ្រមហ៊ុនតូ្រវបានធ្វើ និងវិធានការដែលសមស្របតូ្រវបានធ្វើឡើង ដើម្បីបង្កើនចំណែកទីផ្សារ និងធានាឱ្យបានការរក្សាជំហរទីផ្សាររបស់កុ្រមហ៊ុន ដោយផ្តល់នូវសេវាកម្មនៅក្នុងតំបន់ប្រតិបត្តិការរបស់កុ្រមហ៊ុន ។ -គ្រប់គ្រងឱ្យបាន ដោយស្វែងរកទំហំអំណោយផល និងឱកាសដល់ការពងី្រកសកម្មភាពអាជីវកម្មរបស់កុ្រមហ៊ុន។ ង- ការងារដឹកនាំ -រាល់សកម្មភាពប្រតិបត្តិរបស់កុ្រមហ៊ុនគឺ តូ្រវបានកំណត់តាមផែនការ និងដឹកនាំដើម្បីឱ្យសម្រេចបាននូវគោលដៅ ដោយធានាឱ្យបានតាមស្តង់ដា សមា្រប់កិច្ចការហិរញ្ញវត្ថុមានគុណភាព និងប្រកាន់ទៅតាមនីតិបញ្ញត្តិ ។ -រាល់សេចក្ដីសម្រេចទាំងអស់គឺ កំណត់តាមរយៈការប្រជុំរបស់ គណៈកម្មាការប្រតិបត្តិ និងគណៈគ្រប់គ្រងគ្រប់កមិ្រតទាំងអស់ដើម្បីសម្រេចអនុវត្តកិច្ចការទាំងអស់ ។ -ប្រជុំគណៈកម្មាធិប្រតិបត្តិ និងគណៈកម្មាធិការគ្រប់គ្រងតូ្រវបានបា្ររឰឡើងជាទៀងទាត់ ដើម្បីទទួលបានភាពដឹកនាំប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព។ -អគ្គនាយក ឬអគ្គនាយិកា និងសមាជិកនៃគណៈកម្មាធិការគ្រប់គ្រង កំណត់ការតួ្រតពិនិត្យ និង សវនកម្មតាមកំណត់ផែនការសកម្មភាព។ ច- ការងារគ្រប់គ្រងទ្រពសម្បត្តិកុ្រមហ៊ុន -គ្រប់ហានិភ័យទាំងអស់ទាក់ទងទៅ និងសកម្មភាពរបស់កុ្រមហ៊ុន ដូចជាការវិនិយោគបា្រក់ចំណូលបា្រក់ផ្សេងៗ ពាក់ព័ន្ធសកម្មភាពប្រតិបត្តិការ តូ្រវបានវាយតម្លៃទៀងទាត់ តាមដានឱ្យបានតឹ្រមតូ្រវ និងធានាសុវត្ថិភាពគ្រប់គា្រន់។ -ចុះបញ្ជីឱ្យបានតឹ្រមតូ្រវ និងពេញលេញ នៃទ្រព្យសម្បត្តិរបស់កុ្រមហ៊ុនដែលបានរក្សាទុក។ -គ្រប់ទ្រព្យសម្បត្តិរបស់កុ្រមហ៊ុន តូ្រវបានធ្វើការអង្កេតឱ្យបានតឹ្រមតូ្រវ ចុះបញ្ជីធ្វើការកត់តា្រ វាយតម្លៃ និងរក្សាទុកឱ្យបានតឹ្រមតូ្រវ។ -គ្រប់ទ្រព្យសម្បត្តិទាំងអស់របស់កុ្រមហ៊ុន តូ្រវបានប្រើបា្រស់ឱ្យបានតឹ្រមតូ្រវ និងមានសុវត្ថិភាព។

Contact Information

Contact Person

Sophanny Vandy

Industry Company

Advisory/Consultancy

Phone Number

070 62 62 90 / 070 806 669

Email Address

prngroup.biz@gmail.com

Address

1st Floor CPL Building #25 & 63, St. 348/205, Toul Svay Prey II, Phnom Penh, Cambodia.

Apply Job

You don't have a CV yet.

Create One
You can't apply job right now, please create a CV first.

Sign into your account

Not valid
Make sure to select correct country code
Verification code is not correct
Not valid
Make sure to select correct country code
Verification code is not correct