Brunei

Cambodia

Indonesia

Lao

Malaysia

Myanmar

Philippines

Singapore

Thailand

Veitnam

Keo Industries

Position : Accounting Supervisor
# Hiring : post(s)
16 hours ago
Premium
Apply Now

Jobs Overview

Post Date

07 November, 2026

Closing Date

07 January, 2027

Salary Range

$ 500-800 / Month

Jobs Category

Accounting

Jobs Location

Phnom Penh

Candidate Gender

Any

Jobs Term

N\A

Jobs Experience

Jobs Level

N\A

Jobs Description

១. ការគ្រប់គ្រង និងដឹកនាំក្រុមការងារ (Team Supervision & Operations)

  • ដឹកនាំ សម្របសម្រួល និងត្រួតពិនិត្យការងាររបស់បុគ្គលិកគណនេយ្យ/បេឡា និងផ្នែកស្តុក។
  • រៀបចំ និងពង្រឹងការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារគណនេយ្យ (Accounting SOPs) និងការគ្រប់គ្រងឯកសារផ្ទៃក្នុង។
  • ផ្ទៀងផ្ទាត់ និងអនុម័តលើប័ណ្ណទូទាត់ (Payment Vouchers) ប័ណ្ណទទួល និងការកត់ត្រាបញ្ជីប្រចាំថ្ងៃ។

២. គណនេយ្យថ្លៃដើម និងផលិតកម្ម (Cost Accounting & Inventory Control)

  • គណនា និងតាមដានថ្លៃដើមផលិតផល (COGS) សម្រាប់ចេកឆា ដំឡូងឆា និងត្រាវឆា ឱ្យបានច្បាស់លាស់។
  • តាមដានអត្រាបាត់បង់/ខូចខាត (Yield/Wastage) នៃវត្ថុធាតុដើមកសិកម្មក្នុងដំណើរការផលិត និងសហការជាមួយផ្នែកផលិតកម្មដើម្បីគ្រប់គ្រងចំណាយ។
  • ដឹកនាំ និងចុះត្រួតពិនិត្យការរាប់ស្តុកទំនិញ (Physical Stock Count) ចុងខែ ទាំងវត្ថុធាតុដើម សម្ភារៈវេចខ្ចប់ និងផលិតផលសម្រេច។

៣. ការគ្រប់គ្រងបំណុល និងលំហូរសាច់ប្រាក់ (AP/AR & Cash Flow Management)

  • គ្រប់គ្រងបំណុលត្រូវសង (Accounts Payable) ជាមួយអ្នកផ្គត់ផ្គង់/កសិករ និងបំណុលត្រូវទារ (Accounts Receivable)។
  • រៀបចំផែនការលំហូរសាច់ប្រាក់ (Cash Flow Forecast) ប្រចាំសប្តាហ៍ និងប្រចាំខែ ដើម្បីធានាថាក្រុមហ៊ុនមានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់ប្រតិបត្តិការ។
  • សម្របសម្រួលការទូទាត់ប្រាក់ខែ បៀវត្សរ៍ និងអត្ថប្រយោជន៍ផ្សេងៗរបស់បុគ្គលិក។

៤. ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងពន្ធដារ (Financial Reporting & Compliance)

  • រៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែ (Balance Sheet, Profit & Loss Statement, Cash Flow Statement) ជូន CEO។
  • វិភាគបម្រែបម្រួលចំណាយ (Variance Analysis) ប្រៀបធៀបរវាងថវិកាគម្រោង (Budget) និងចំណាយជាក់ស្តែង។
  • រៀបចំ និងត្រួតពិនិត្យការប្រកាសពន្ធប្រចាំខែ/ប្រចាំឆ្នាំ ឱ្យបានត្រឹមត្រូវតាមច្បាប់ពន្ធដារនៃព្រះរាជាណាចក្រកម្ពុជា។


Jobs Requirement

គុណវុឌ្ឍិ និងបទពិសោធន៍ (Qualifications & Experience)

  • កម្រិតវប្បធម៌៖ បរិញ្ញាបត្រ ជំនាញគណនេយ្យ ហិរញ្ញវត្ថុ
  • បទពិសោធន៍៖ យ៉ាងហោចណាស់ ៣ ដល់ ៥ ឆ្នាំក្នុងផ្នែកគណនេយ្យ ដោយមានបទពិសោធន៍យ៉ាងតិច ២ ឆ្នាំក្នុងតួនាទីដឹកនាំ/គ្រប់គ្រង (Supervisor) ក្នុងសិប្បកម្មរោងចក្រ ឬឧស្សាហកម្មកែច្នៃចំណីអាហារ (FMCG/Food Processing)។

ជំនាញបច្ចេកទេស (Technical Skills)

  • ស្ទាត់ជំនាញលើការប្រើប្រាស់ Microsoft Excel ឬ Google Sheets។
  • មានបទពិសោធន៍ប្រើប្រាស់ប្រព័ន្ធគណនេយ្យ (QuickBooks, Zoho, ឬ ERP ផ្សេងៗ)។
  • យល់ដឹងច្បាស់ពីប្រព័ន្ធពន្ធដារកម្ពុជា និងស្តង់ដារគណនេយ្យកម្ពុជា (CIFRS/CIFRS for SMEs)។

ជំនាញដឹកនាំ និងបុគ្គលិកលក្ខណៈ (Leadership & Soft Skills)

  • មានសមត្ថភាពក្នុងការដឹកនាំ សម្រេចចិត្ត និងដោះស្រាយបញ្ហាបានល្អ។
  • មានភាពសុចរិត ស្មោះត្រង់ ហ្មត់ចត់ ច្បាស់លាស់ និងរក្សាការសម្ងាត់ព័ត៌មានរបស់ក្រុមហ៊ុនបានខ្ពស់។
  • ជំនាញទំនាក់ទំនង និងសម្របសម្រួលល្អជាមួយក្រុមការងារអន្តរផ្នែក (រោងចក្រ ឃ្លាំង និងទិញចូល)។


អត្ថប្រយោជន៍ទទួលបាន (Benefits)

  • ប្រាក់បៀវត្សរ៍ប្រកួតប្រជែង (ចរចាបានតាមបទពិសោធន៍)
  • ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំ ឬតាមសមិទ្ធផលការងារ (Performance Bonus)
  • ការធានារ៉ាប់រង និងអត្ថប្រយោជន៍ផ្សេងៗតាមច្បាប់ការងារ
  • ឱកាសក្នុងការចូលរួមរៀបចំប្រព័ន្ធ និងរីកចម្រើនជាមួយក្រុមហ៊ុន


Contact Information

Contact Person

HR Department

Industry Company

Manufacturing

Phone Number

096 824 5656 / @laihour56

Email Address

hra@keoind.onmicrosoft.com

Website

Address

ផ្លូវបេតុង, ភូមិម័ល, សង្កាត់ដង្កោ, ខណ្ឌដង្កោ, ភ្នំពេញ

Apply Job

You don't have a CV yet.

Create One
You can't apply job right now, please create a CV first.

Sign into your account

Not valid
Make sure to select correct country code
Verification code is not correct
Not valid
Make sure to select correct country code
Verification code is not correct