Brunei

Cambodia

Indonesia

Lao

Malaysia

Myanmar

Philippines

Singapore

Thailand

Veitnam

Asean-Works

Position : បុគ្គលិកជាងរថយន្ត (១ តំណែង)
# Hiring : 1 post(s)
4 years ago
Premium
Apply Now

Jobs Overview

Post Date

03 February, 2021

Closing Date

17 February, 2021

Salary Range

Negotiable

Jobs Category

Jobs Location

Battambang

Candidate Gender

1

Jobs Term

Full Time

Jobs Experience

4 Years

Jobs Level

2

Jobs Description

ទីកន្លែង ៖ បាត់ដំបង / Battambang ប្រាក់បៀវត្សន៍ ៖ ៣៩៨ ដុល្លារអាមេរិក និងអត្ថប្រយោជន៍បន្ថែមផ្សេងទៀត សេចក្ដីសង្ខេបនៃមុខតំណែង: ក្រោមការគ្រប់គ្រងរបស់ប្រធានជាងរថយន្ត និងដោយមានការគាំទ្រពីជំនួយការជាងម៉ាស៊ីន ជាងម៉ាស៊ីនទទួលខុសត្រូវទទួល ខុសត្រូវក្នុងការថែរក្សានិងជួសជុលយានយន្ត គ្រឿងចក្រ ម៉ូតូ ម៉ាស៊ីនភ្លើង និងឧបករណ៍ពាក់ព័ន្ធដទៃទៀតរាងរាល់ថ្ងៃដើម្បី ធានាថាគ្រឿងម៉ាស៊ីនទាំងនេះនៅតែដំណើរការល្អ។ ជាងម៉ាស៊ីនក៏ទទួលខុសត្រូវផងដែរក្នុងការធ្វើរបាយការណ៍តាមតម្រូវការ ដើម្បីធានាថារោងជាង និងឧបករណ៍នានាត្រូវបានថែរក្សាបានត្រឹមត្រូវនិងស្របតាមតម្រូវការសុខភាពនិងសុវត្ថិភាពទាំងអស់ ហើយនៅពេលចាំបាច់ជួយដល់ជំនួយការជាងម៉ាស៊ីន។ បើទោះជាទីតាំងគោលនៃតួនាទីនឹងស្ថិតនៅក្នុងរោងជាងក្នុងក្រុង បានលុងរបស់អង្គការ MAG ក៏ដោយ ជាងម៉ាស៊ីនក៏ទទួលខុសត្រូវផងដែរក្នុងការធ្វើការជួសជុលនៅតាមទីតាំង ឯទីវាល តាមការចាំបាច់។ សំគាល់ៈ តួនាទីនេះធ្វើការតាមកាលវិភាគប្រតិបត្តិការរបស់អង្គការម៉ែក (MAG) មានន័យថាបុគ្គលិកដែលត្រូវជ្រើសរើសនឹងធ្វើការរាល់ថ្ងៃ រួមទាំងចុងសប្តាហ៍ប្រមាណ ២០ ថ្ងៃក្នុងខែនីមួយៗ ហើយបន្ទាប់មកឈប់សម្រាកប្រមាណ ១០ ថ្ងៃជាប់ៗគ្នាវិញ។ ថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកសាធារណៈដែលបានធ្វើការត្រូវបានកាត់សងបញ្ចូលក្នុងកំឡុងថ្ងៃឈប់សម្រាក ១០ថ្ងៃនៃខែនីមួយៗនេះ។ កិច្ចការនិងការទទួលខុសត្រូវាជាចំបង: 1. ការថែទាំ ៖ • ទទួលខុសត្រូវក្នុងការថែទាំជាប្រចាំលើយានយន្តទាំងអស់ដែលលែងមានការធានា រួមទាំងម៉ូតូ ម៉ាស៊ីនភ្លើង និងឧបករណ៍ផ្សេងៗទៀត ស្របតាមផែនការថែទាំដែលរៀបចំឡើងដោយប្រធានជាងវថយន្ត នៅខេត្តបាត់ដំបង។ • ក្រោមការណែនាំពីប្រធានជាងវថយន្ត អ្នកត្រូវទទួលខុសត្រូវក្នុងការត្រួតពិនិត្យយានយន្តតាមពេលវេលាកំណត់ និងជូនដំណឹងដល់ ប្រធានជាងវថយន្ត ប្រសិនបើមានការចាំបាច់ត្រូវជួសជុលឬត្រូវការការថែទាំ។ 2. ការជួសជុល ៖ • ទទួលខុសត្រូវត្រួតពិនិត្យយានយន្ត គ្រឿងចក្រ ម៉ូតូ ម៉ាស៊ីនភ្លើង និងឧបករណ៍ផ្សេងៗទៀត និងកំណត់បញ្ហាសំរាប់ការជួសជុល ដោយរាយការណ៍អំពីបញ្ហាទាំងនេះទៅប្រធានជាងរថយន្ត។ • ទទួលខុសត្រូវអនុវត្តរាល់ការជួសជុលដែលបានចាត់ចែងដោយប្រធានជាងវថយន្ត ឱ្យមានស្តង់ដារខ្ពស់គ។ • ទទួលខុសត្រូវក្នុងការជួសជុលចល័តតាមការស្នើសុំរបស់ប្រធានជាងវថយន្ត ។ • ទទួលខុសត្រូវអនុវត្តប្រើប្រាស់សាកល្បងម៉ូតូនិងយានយន្ត។ 3. ការគ្រប់គ្រងរោងជាង ៖ • ទទួលខុសត្រូវក្នុងការអនុវត្តតាមគោលការណ៍ណែនាំស្តីពីសុខភាពនិងសុវត្ថិភាពក្នុងនិងក្រៅរោងជាង និងប្រើប្រាស់សម្ភារៈការពារ ផ្ទាល់ខ្លួនសមស្រប • ទទួលខុសត្រូវក្នុងការធានាថាបានគ្រប់គ្រងនិងថែរក្សាឧបករណ៍និងសម្ភារៈរោងជាងបានត្រឹមត្រូវ និងស្អាត ហើយដាក់ពួកវាចូលក្នុង ប្រអប់ឧបករណ៍របស់ពួកវាវិញនៅចុងម៉ោងធ្វើការ។ • ទទួលខុសត្រូវក្នុងការរាយការណ៍អំពីឧបករណ៍ដែលខូចណាមួយទៅកាន់ប្រធានគ្រឿងចក្រ។ • ទទួលខុសត្រូវក្នុងការធានាថាបានដាក់សញ្ញាសម្គាល់រាល់វត្ថុធាតុដែលមានគ្រោះថ្នាក់និងងាយឆេះ និងរក្សាទុកពួកវាដាច់ដោយ ឡែកពីសម្ភារៈផ្សេង និងប្រភពកំដៅ ព្រមទាំងជូនដំណឹងដល់ប្រធានជាងរថយន្ត ចំពោះរាល់ការប្រព្រឹត្តបំពាននីតិវិធីនេះ។ 4. ការរក្សាកំណត់ត្រា ការគ្រប់គ្រងគ្រឿងបន្លាស់ និងការងារដ្ឋបាល ៖ • ទទួលខុសត្រូវក្នុងការថែរក្សាកាតកត់ត្រាការងារ កែនិងថែទាំរបាយការណ៍កត់ត្រា ព្រមទាំងធ្វើការកត់ត្រារាល់សេវាកម្មថែទាំជួសជុល ដែលបានធ្វើ។ • ទទួលខុសត្រូវក្នុងការរក្សារបាយការណ៍កត់ត្រានៃគ្រឿងបន្លាស់ទាំងអស់ដែលត្រូវបានប្រើ (តាមរយៈកាតកត់ត្រាការងារ) និងប្រគល់ កាត់នេះទៅឱ្យប្រធានជាងវថយន្ត ។ • ធ្វើការជាមួយប្រធានជាងរថយន្ត ដោយទទួលខុសត្រូវជួយអ្នកបើកបរឱ្យយល់និងបំពេញបញ្ជីពិនិត្យ ប្រចាំថ្ងៃ / សប្តាហ៍ / ខែ និងនៅពេលពួកគេមានចម្ងល់អំពីការពិនិត្យយានយន្តរបស់ពួកគេ។ • ក្នុងករណីជំនួយការជាងម៉ាស៊ីនមិននៅ ជាងម៉ាស៊ីនទទួលខុសត្រូវក្នុងការប្រមូលបញ្ជីត្រួតពិនិត្យ និងក្រដាស់បញ្ជីកត់ត្រាទាំងអស់ពី អ្នកបើកបរនៅចុងបញ្ចប់នៃខែការងារនីមួយៗ។ 5. ការចូលរួមក្រុម • ជួយជំនួយការជាងម៉ាស៊ីន និងផ្តល់យោបល់ផ្នែកគ្រឿងម៉ាស៊ីន និងការបណ្តុះបណ្តាលផ្នែកគ្រឿងម៉ាស៊ីននៅពេលចាំបាច់ និងតាមការ ណែនាំរបស់ប្រធានជាងរថយន្ត។ • ចូលរួមការប្រជុំរោងជាងនៅពេលណាដែលចាំបាច់។ 6. ទំនួលខុសត្រូវរបស់បុគ្គលិកទាំងអស់ ជាផ្នែកមួយនៃតួនាទីនេះ បុគ្គលិកម៉ែកទាំងអស់តម្រូវឲ្យ៖ • ប្រកាន់ខ្ជាប់និងអនុវត្តគោលនយោបាយស្តង់ដាររបស់អង្គការម៉ែកដែលមាន រួមទាំងគោលនយោបាយស្តីពីការប្រព្រឹត្តផ្ទាល់ខ្លួន គោលនយោបាយការការពារកុមារ និងមនុស្សពេញវ័យងាយរងគ្រោះ សេចក្តីថ្លៃថ្នូរនៅកន្លែងធ្វើការ គោលនយោបាយឧក្រិដ្ឋកម្ម ហិរញ្ញវត្ថុ អំណោយនិងគោលនយោបាយបដិសណ្ឋារកិច្ច និង គោលនយោបាយនៃឱកាសស្មើភាពគ្នា។ • ត្រូវយល់និងប្រកាន់ខ្ជាប់តាមបទដ្ឋានដែលបានចែងឡើងនៅក្នុងក្របខ័ណ្ឌវិធានការពារសុវត្ថិភាពរបស់អង្គការម៉ែក ធ្វើការបំពេញ កាតព្វកិច្ចដោយការយកចិត្តទុកដាក់ និង ប្រុងប្រយ័ត្នចំពោះការពារសុវត្ថិភាពរបស់មនុស្សគ្រប់គ្នាដែលមានទំនាក់ទំនង ជាមួយ ការងាររបស់ អង្គការម៉ែក និងត្រូវរាយការណ៍រាល់ក្ដីកង្វល់ប្រសិនបើវាពិតជាមានកើតឡើង។ • ធ្វើការនៅក្នុងក្របខ័ណ្ឌនៃគុណតម្លៃស្នូលរបស់អង្គការម៉ែក លើកកម្ពស់ក្រមសីលធម៌ និងសេចក្តីថ្លែងការណ៍របស់បេសកកម្ម។ • ធ្វើការដើម្បីសម្រេចបាននូវគោលដៅរបស់កម្មវិធីនិង / ឬគោលបំណងផែនការអាជីវកម្មរបស់នាយកដ្ឋាន។ • ធានាឱ្យបាននូវការយល់ដឹង និងប្រកាន់ខ្ជាប់នូវរាល់គោលនយោបាយ និងនីតិវិធីរបស់អង្គការម៉ែក និងទទួលបានរាល់នូវព័ត៌មាន អំពីសកម្មភាពរបស់អង្គការម៉ែកផ្ទាល់។ • ទទួលយកនិងអនុវត្តការរៀនសូត្រពីកម្មវិធីបណ្តុះបណ្តាល និងការអភិវឌ្ឍន៍កម្មវិធី ដែលសមរម្យ។ • ទទួលយកតួនាទីក្នុងលក្ខណៈសមស្របទៅនឹងបរិបទវប្បធម៌ និងក្នុងក្របខ័ណ្ឌនៃច្បាប់មូលដ្ឋាន។ • ម្ដងម្កាល អាចនឹងត្រូវធ្វើការនៅក្រៅម៉ោងធ្វើការធម្មតាទៅតាមកាលៈទេសៈ។

Jobs Requirement

គុណសម្បតិ្ត និងសមត្ថភាពចំបង: i. លក្ខណៈសម្បត្តិត្រូវការជាចាំបាច់ • ចេះនិយាយ អាន និង សរសេរភាសាខ្មែរ • មានបទពិសោធជំនាញពាក់ព័ន្ធយ៉ាងតិច ៤ ឆ្នាំ • មានប័ណ្ណបើកបរប្រភេទ គ • ចេះគ្រប់គ្រងពេលវេលានិងកំណត់អាទិភាព • មានឆន្ទៈ និងអាចធ្វើការយ៉ាងសកម្មដើម្បីសម្រេចតាមពេលវេលាកំណត់។ • មានជំនាញវិភាគនិងធ្វើការសន្និដ្ឋាន។ ii. ដែលគួរអោយចង់បាន • សញ្ញាប័ត្រចំណេះដឹងជាជាងម៉ាស៊ីនកាន់តែប្រសើរ • ចេះនិយាយ និងសរសេរភាសាអង់គ្លេសកាន់តែប្រសើរ • ចេះប្រើប្រាស់កុំព្យូទ័រកាន់តែប្រសើរ ខ្ញុំបានអានយ៉ាងយកចិត្តទុកដាក់និងយល់ច្បាស់ពីការពិពណ៌នាខាងលើ។ បេក្ខជន/បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើលិខិតអម និងប្រវត្តិរូបសង្ខេបមកអាស័យដ្ឋានអង្គការម៉ែកដូចខាងក្រោម៖ ១. រាជធានីភ្នំពេញ៖ អគារលេខ៩AB ផ្លូវលេខ៤៤៦ សង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន ទូរស័ព្ទលេខ៖ ០២៣ ២១៥ ១១៥ ២. រតនគិរី៖ ផ្ទះលេខ១៣៦ ផ្លូវលេខ៧៨ សង្កាត់ឡាបានសៀក ក្រុងបានលុង រតនគិរី ទូរស័ព្ទលេខ៖ ០១២ ៩៧៨ ៤៥៦ ៣.ខេត្តបាត់ដំបង៖ផ្ទះលេខ៩៩ ក្រុមទី១០ ភូមិរំចេក៤ ឃុំរតនៈ ស្រុកបាត់ដំបង ទូរស័ព្ទ៖ ០៥៣ ៩៥២ ៥៤៦ ឬតាមរយៈសារអេឡិចត្រូនិច៖ Jobs.Cambodia@maginternational.org ឈប់ទទួលពាក្យៈ ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង៥៖០០ល្ងាច។ ឯកសារដាក់ពាក្យទាំងអស់នឹងត្រូវរក្សាទុកនៅអង្គការម៉ែក ហើយចំពោះតែអ្នកដែលជាប់ឈ្មោះក្នុងបញ្ជីសម្រាំង ទើបត្រូវបានអញ្ជើញមកសម្ភាសន៍

Contact Information

Contact Person

Human Resources Department

Industry Company

Advisory/Consultancy

Phone Number

023 215 115

Email Address

jobs.cambodia@maginternational.org

Address

1st Floor CPL Building #25 & 63, St. 348/205, Toul Svay Prey II, Phnom Penh, Cambodia.

Apply Job

You don't have a CV yet.

Create One
You can't apply job right now, please create a CV first.

Sign into your account

Not valid
Make sure to select correct country code
Verification code is not correct
Not valid
Make sure to select correct country code
Verification code is not correct