Brunei

Cambodia

Indonesia

Lao

Malaysia

Myanmar

Philippines

Singapore

Thailand

Veitnam

Asean-Works

Position : Head of Loan Officer
# Hiring : 3 post(s)
4 years ago
Premium
Apply Now

Jobs Overview

Post Date

27 January, 2021

Closing Date

26 February, 2021

Salary Range

Negotiable

Jobs Category

Education/Training

Jobs Location

Siem Reap

Candidate Gender

1

Jobs Term

Full Time

Jobs Experience

Jobs Level

1

Jobs Description

1. ចូលរួមរៀបចំយុទ្ធសាស្រ្ត និងផែនការអាជីវកម្មរបស់សាខា ។ - ត្រូវក្តោបទិន្នន័យ និងព័ត៌មាន ជុំវិញកិច្ចប្រតិបត្តិការតំបន់ដែលខ្លួនទទួលខុសត្រូវ ដើម្បីចូលរួមកំណត់ យុទ្ធសាស្រ្ត និងផែនការអាជីវកម្មរបស់សាខា ។ - ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់បុគ្គលិកក្រោមការគ្រប់គ្រងរបស់ខ្លួន នូវផែនការយុទ្ធសាស្រ្ត និងផែន ការអាជីវកម្ម ដែលបានអនុមតិដោយក្រុមប្រឹក្សាភិបាល ។ 2. ដឹកនាំ ចាត់ចែង ត្រួតពិនិត្យ និងវាយតម្លៃ ប្រតិបត្តិការរបស់បុគ្គលិកក្រោមការគ្រប់គ្រងរបស់ខ្លួន ។ - ដឹកនាំវិភាគ និងថែរក្សាទីផ្សារ ស្វែងយល់អំពីស្ថានភាពមុខរបរ សក្តានុពលនៃមុខរបរ ការជះឥទ្ធិពល ទាំងឡាយពីកត្តាខាងក្នុង កត្តាខាងក្រៅ ចំពោះតម្រូវការទីផ្សារដែលទាក់ទងនិងប្រតិបត្តិការឥណទាន។ - ដឹកនាំមន្រ្តីឥណទានក្រោមការគ្រប់គ្រង ដើម្បីប្រជុំផ្សព្វផ្សាយនៅតំបន់ប្រតិបត្តិការថ្មី ឬចាស់ ក្នុងគោល បំណងទាក់ទាញដៃគូសក្តានុពលឲ្យបានកាន់តែច្រើន ។ - ជារៀងរាល់ថ្ងៃត្រូវពិនិត្យនូវបញ្ជីបង់របស់ដៃគូក្នុងថ្ងៃ និងបញ្ជីដែលដៃគូបង់យឺតយ៉ាវខកខានមិនបាន គោរពទៅតាមកិច្ចសន្យា ដើម្បីចាត់ចែងឲ្យមន្រ្តីឥណទានចុះទៅជួបផ្ទាល់ជាបន្ទាន់មិនឲ្យលើសពីថ្ងៃបន្ទាប់នៃថ្ងៃធ្វើការ ជៀសវាងក្លាយជាបំណុលធ្ងន់ធ្ងរ ពិបាកក្នុងការដោះស្រាយ និងកើតទៅជាទម្លាប់ដែលអាចឲ្យដៃគូដ៏ទៃទៀតយកគំរូមិនល្អតាម។ - ចូលរួមជាមួយមន្រ្តីឥណទាន ក្នុងការចុះដល់ផ្ទះដៃគូ ឬអ្នកធានា ដើម្បីដាស់តឿនដៃគូ ឬអ្នកធានា ឲ្យ សងបំណុលទាំងប្រាក់ដើម ការប្រាក់ និងប្រាក់សន្សំកាតព្វកិច្ចឲ្យបានទាន់ពេលវេលាតាមកិច្ចសន្យា។ - សិក្សាស្វែងយល់ឲ្យបានច្បាស់ពីគោលការណ៍ នីតិវិធី និងគោលការណ៍ណែនាំនានាដែលទាក់ទងទៅ នឹងការគ្រប់គ្រងឥណទាន និងតម្រង់ទិសដល់មន្រ្តីឥណទានជាប្រចាំ។ - ត្រួតពិនិត្យ និងវាយតម្លៃសមត្ថភាពការងារ ចរិយា និងលក្ខណៈសម្បត្តិរបស់មន្រ្តីឥណទានក្រោមការ គ្រប់គ្រង និងរាយការណ៍ជូនអ្នកគ្រប់គ្រងផ្ទាល់ ដើម្បីចាត់វិធានការកែលម្អ ក្នុងករណីបានណែ នាំហើយ ប៉ុន្តែមន្រ្តីឥណទាននៅមិនអនុវត្តតាម។ - ត្រួតពិនិត្យរាល់ឯកសារឥណទាន ដែលមន្រ្តីឥណទានបានធ្វើ ដើម្បីធានាអនុវត្តឲ្យបានល្អច្បាស់លាស់ ត្រឹមត្រូវ និងគ្រប់គ្រាន់ អនុលោមតាមគោលការណ៍ឥណទាន និងគោលការណ៍ណែនាំនានា មុនដាក់ ជូនគណៈកម្មការឥណទានពិនិត្យ និងសម្រេច។ 3. អប់រំ និងតម្រង់ទិសមន្រ្តីឥណទានក្រោមការគ្រប់គ្រង ដើម្បីធានាឲ្យមានសមត្ថភាពគ្រប់គ្រាន់ ។ - ប្រាកដថាមន្រ្តីឥណទានចេះត្រួតពិនិត្យ និងវិភាគឥណទាន ដូចមានចែងក្នុងគោលការណ៍ឥណទាន និងបំពេញបាននូវរាល់តម្រូវការសម្រាប់ធានាសុវត្ថិភាពឥណទាន។ - អប់រំ និងតម្រង់ទិសជាប្រចាំដល់មន្រ្តីឥណទានក្រោមការគ្រប់គ្រង ឲ្យប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈ និងការអនុវត្តន៍រាល់គោលការណ៍ច្បាប់របស់ គ្រឹះស្ថានចំរើន។ 4. ការរៀបចំរបាយការណ៍ និងសម្របសម្រួលការងារដទៃទៀតតាមការចាត់ចែងរបស់ថ្នាក់ដឹកនាំផ្ទាល់ ក្នុង ក្របខណ្ឌគ្រឹះស្ថានចំរើន ។ - ធ្វើរបាយការណ៏ និងរាយការណ៌ទៅអ្នកគ្រប់គ្រងផ្ទាល់ជាប្រចាំ - ទទួលខុសត្រូវរៀបចំរបាយការណ៍ប្រចាំសប្តាហ៍ នឹត្រូវជូនអ្នកគ្រប់គ្រងផ្ទាល់ឲ្យបានមុនថ្ងៃទី មួយ(០១) នៃថ្ងៃធ្វើការសប្តាហ៍បន្ទាប់ មុនម៉ោងដប់ពីរថ្ងៃត្រង់ រៀងរាល់សប្តាហ៍។ - ទទួលខុសត្រូវរៀបចំរបាយការណ៍ត្រួតពិនិត្យការបញ្ចេញប្រាក់ ដោយត្រូវបំពេញជារៀងរាល់ថ្ងៃបន្ទាប់ពី បានបញ្ចេញឥណទានទៅឲ្យដៃគូសម្រាប់ជួនអ្នកគ្រប់គ្រងផ្ទាល់របស់ខ្លួន ។ - អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ដោយត្រូវចេះសម្របសម្រួលការងារជាមួយបុគ្គលិកដ៏ទៃ និងប្រកាន់ ខ្ជាប់នូវភាពអំណត់ធន សុចរិត និងទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យការងារទទួលបាននូវប្រសិទ្ធភាពខ្ពស់ ។ - អនុវត្តកិច្ចការដ៏ទៃទៀតតាមការចាត់ចែងរបស់អ្នកគ្រប់គ្រងផ្ទាល់របស់ខ្លួន ក្នុងក្រមខណ្ឌការងាររបស់ គ្រឹះស្ថានចំរើន ។

Jobs Requirement

1. ត្រូវយល់ដឹងពីគោលការណ៍ នីតិវិធី សេចក្តីសម្រេច និងសេចក្តីណែនាំនានារបស់ចំរើន 2. ត្រូវមានចំណេះដឹងទូទៅចាប់ពីកម្រិតបរិញ្ញាបត្រឡើង ឬសញ្ញាបត្រមានតម្លៃប្រហាក់ប្រហែល ក្នុង ជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងធនាគារ វិទ្យាសាស្រ្តសេដ្ឋកិច្ច និងការគ្រប់គ្រងពាណិជ្ជកម្ម ឬជំនាញ ប្រហាក់ប្រហែល។ 3. មានបទពិសោធន៍ការងារក្នុងវិស័យហិរញ្ញវត្ថុ យ៉ាងតិចមួយ(០3)ឆ្នាំ

Contact Information

Contact Person

Mr. Khong Chamroeun

Industry Company

Advisory/Consultancy

Phone Number

070 960 666

Email Address

job@chamroeun.com

Address

1st Floor CPL Building #25 & 63, St. 348/205, Toul Svay Prey II, Phnom Penh, Cambodia.

Apply Job

You don't have a CV yet.

Create One
You can't apply job right now, please create a CV first.

Sign into your account

Not valid
Make sure to select correct country code
Verification code is not correct
Not valid
Make sure to select correct country code
Verification code is not correct