Brunei

Cambodia

Indonesia

Lao

Malaysia

Myanmar

Philippines

Singapore

Thailand

Veitnam

Asean-Works Recruitment

Position : ពេទ្យសង្គ្រោះ (៣ តំណែង)
# Hiring : 0 post(s)
5 years ago
Premium
Apply Now

Jobs Overview

Post Date

02 June, 2020

Closing Date

07 June, 2020

Salary Range

Negotiable

Jobs Category

Medical/Health

Jobs Location

Battambang

Candidate Gender

1

Jobs Term

Full Time

Jobs Experience

Jobs Level

2

Jobs Description

ទីកន្លែង ៖ បាត់ដំបង/ ប៉ៃលិន/ រតនគិរី/ Battambang, Pailin and Ratanakiri ប្រាក់បៀវត្សន៍ ៖ ២៦១ ដុល្លារអាមេរិក និងអត្ថប្រយោជន៍បន្ថែមផ្សេងទៀត គោលបំណងនៃមុខតំណែង/Position Purpose: ពេទ្យសង្គ្រោះ គឺទទួលខុសត្រូវក្នុងការគ្រប់គ្រងការថែទាំរបួស និងធ្វើឱ្យជនរងគ្រោះមានស្ថិរភាពក្នុងករណីមានគ្រោះថ្នាក់។ ពេទ្យសង្គ្រោះប្រចាំក្រុមធ្វើការដើម្បីគាំទ្រដល់ក្រុមសកម្មភាពមីនក្រុមការងារពហុមុខងារនិងស្ថិតនៅក្រោមការណែនាំដោយផ្ទាល់របស់ប្រធានក្រុម MAT / BAC / Mech / EOD នៅពេលដែលត្រូវបានដាក់ពង្រាយនៅវាលសម្រាប់ ថេរវេលានីមួយៗនៃវដ្តការងារ។ កិច្ចការនិងការទទួលខុសត្រូវាជាចំបង/Main Duties and Responsibilities: 1. ទទួលខុសត្រូវទូទៅ៖ • យល់ដឹងពីជំពូកផ្នែកវេជ្ជសាស្រ្តនៃនីតិវិធីបទដ្ឋានប្រតិបត្តិការរបស់អង្គការម៉ែក និងនីតិវិធីព្យាបាលវេជ្ជសាស្រ្តរបស់អង្គការម៉ែក ។. • ផ្តល់ដំបូន្មានដល់បុគ្គលិកទាំងអស់នៅជុំរុំស្នាក់ទីវាល អំពីអនាម័យ និងវិធានការការពារជំងឺ។ • មានការយល់ដឹងទូលំទូលាយអំពីរាល់បទដ្ឋានប្រតិបត្តិការកម្មវិធី (SOPs)។ • ទៅតាមការណែនាំរបស់ប្រធានក្រុម ត្រូវស្ថិតនៅចម្ងាយសុវត្ថិភាពអប្បបរមាដែលពាក់ព័ន្ធពីសកម្មភាពប្រតិបត្តិការ។ • ពេទ្យក្រុមត្រូវទទួលខុសត្រូវក្នុងការបង្កើតចំណុចសង្គ្រោះបឋម នៅការដ្ឋានបោសសម្អាត មុនពេលចាប់ផ្តើមប្រតិបត្តិការប្រចាំថ្ងៃ ហើយត្រូវបិទទ្វារបន្ទាប់ពីប្រតិបត្ដិការបានឈប់នៅថ្ងៃនោះ។ • ការភ្ជាប់ទំនាក់ទំនងរវាងពេទ្យនិងក្រុមត្រូវរក្សាឱ្យមានពេញមួយថ្ងៃធ្វើការ។ • ប្រសិនបើពេទ្យក្រុម និង / ឬរថយន្តជម្លៀសជនរងគ្រោះ មិនមានទេ ប្រតិបត្តិការទាំងអស់នឹងត្រូវឈប់ភ្លាមៗ។ • ផ្លូវជម្លៀសជនរងគ្រោះពីការដ្ឋានធ្វើការទៅមណ្ឌលសុខភាពដែលនៅជិតបំផុតគួរតែត្រូវបានធ្វើដំណើរសាកល្បងដើម្បីដឹងពេលវេលានិងចំងាយធ្វើដំណើរត្រឹមត្រូវ។ • នីតិវិធី ជម្លៀសជនរងគ្រោះ (CASEVAC) ត្រូវអនុវត្តយ៉ាងហោចណាស់ម្ដងរៀងរាល់វដ្តការងារ នីមួយ និងត្រូវកត់ត្រានៅក្នុងសន្លឹកកិច្ចការប្រចាំថ្ងៃ។ • រាល់សម្ភារៈពេទ្យទាំងអស់ត្រូវតែពិនិត្យរៀងរាល់ថ្ងៃ ហើយរាល់របស់ដែលបាត់ ឬត្រូវបានរាយការណ៍នៅថ្ងៃដដែលនោះ។ របស់ទាំងនេះនឹងត្រូវបានជំនួសឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ក្រុមការងារនឹងត្រូវបញ្ឈប់ប្រសិនបើមានរបស់អប្បបរមា ដែលត្រូវការខ្វះ ឬមិនអាចប្រើបាន ហើយមិនត្រូវបន្តប្រតិបត្តិការរហូតទាល់តែរបស់ដែលត្រូវការត្រូវបានដាក់ជំនួសឡើងវិញ។ • របាយការណ៍នៃការពិនិត្យសម្ភារៈពេទ្យ ត្រូវតែរក្សាទុកនៅក្នុងឯកសារពេទ្យហើយការត្រួតពិនិត្យទាំងនេះត្រូវតែធ្វើឡើងជារៀងរាល់ ថ្ងៃ។ ពេទ្យក្រុមទទួលខុសត្រូវក្នុងការថែរក្សាសម្ភារៈពេទ្យឱ្យមានសណ្ដាប់ធ្នាប់ និងរាយការណ៍ពីតម្រូវការចាំបាច់ណាមួយសម្រាប់ ការផ្លាស់ប្តូរ ឱ្យបានមុនវាអស់ ទៅប្រធានពេទ្យក្រុម។ • ការចុះបញ្ជីឱសថទាំងអស់ដែលមានកាលបរិច្ឆេទផុតកំណត់នឹងត្រូវរក្សាទុក។ ពេទ្យនឹងរក្សាហើយត្រួតពិនិត្យបញ្ជីនៃសម្ភារៈទាំង អស់ឱ្យបានត្រឹមត្រូវសម្រាប់ការផ្ដល់ទៅសមាជិកក្រុម។ ឱសថនឹងត្រូវបានបញ្ជាទិញឡើងវិញនៅពេលវេលាសមស្របមួយមុន ពេលផុតកំណត់។ ពេទ្យក្រុមត្រូវតែ ផ្ដល់យោបល់ទៅប្រធានបច្ចេកទីវាល(N/TFM) / ប្រធានសម្របសម្រួលទីវាល(FOC) / ប្រធានទីវាល (FS) ប្រធានពេទ្យក្រុម (MS) អំពីបញ្ហាសុខភាពដែលកើតមានចំពោះបុគ្គលិកក្នុងក្រុម (ជំងឺ, សុខភាព, បញ្ហា និងភាពតានតឹងបុគ្គល) ។ • របស់ទាំងអស់ដែលត្រូវបានដកចេញឬត្រូវបានប្រើអស់នឹងត្រូវបានជំនួសក្នុងរយៈពេល ២៤ ម៉ោង។ • មានសមត្ថភាពក្នុងការបំពេញទម្រង់ទាំងអស់ដែលទាក់ទងនឹងផ្នែកវេជ្ជសាស្ត្រនៅក្នុង SOP • អនុវត្តការថែទាំរបួសនិងផ្តល់ការណែនាំផ្នែកវេជ្ជសាស្រ្តសម្រាប់ការសង្រ្គោះបឋមដល់បុគ្គលិក អង្គការម៉ែក នៅពេលចាំបាច់ • អនុវត្តភារកិច្ចផ្សេងៗទៀតតាមការណែនាំរបស់ប្រធានក្រុម ឬប្រធានពេទ្យក្រុមដើម្បីបំពេញនូវតម្រូវការប្រតិបត្តិការ។ 2. ការជម្លៀសជនរងគ្រោះ (CASEVAC) • រក្សាការត្រួតពិនិត្យផ្នែកវេជ្ជសាស្រ្តគ្រប់ពេលជម្លៀសជនរងគ្រោះពីតំបន់ដែលបានបោសសំអាតទៅតំបន់វេជ្ជសាស្រ្តនៅក្នុងក្នុងតំបន់ រដ្ឋបាល ឬទៅរថយន្តជម្លៀស / រថយន្តសង្គ្រោះ។ ត្រូវត្រៀមជាស្រេចដើម្បីបញ្ឈប់និងធ្វើការវាយតម្លៃជនរងគ្រោះលើកទីពីរនៅពេលដែលត្រូវការ។ • សម្របសម្រួលការលាក់ដាក់ជនរងគ្រោះទៅក្នុងរថយន្តជម្លៀស/ រថយន្តសង្គ្រោះបន្ទាន់ដោយមានជំនួយពីអ្នកកាន់ប្រង់ការ។ • អនុវត្តការវាយតម្លៃជនរងគ្រោះលើកទីពីរហើយបញ្ជាក់ស្ថេរភាពមុនពេលចេញដំណើរពីការដ្ឋានធ្វើការ។. • បន្ទាប់ពីមានស្ថេរភាព សូមផ្តល់ព័ត៌មានបន្ថែមដល់ប្រធានទីវាល / ប្រធានក្រុមដែលពួកគេត្រូវការសម្រាប់ធ្វើរបាយការណ៍គ្រោះថ្នាក់បឋម។ • រៀបចំយ៉ាងហោចណាស់បុគ្គលិកពីរនាក់ដែលមានក្រុមឈាមតែមួយដូចគ្នានឹងជនរងគ្រោះក្នុងករណីចាំបាច់ត្រូវការការបញ្ចូលឈាម។ • ត្រូវប្រាកដថាមន្ទីរពេទ្យដែលនៅជិតបំផុតត្រូវបានគេជូនដំណឹងអំពីការមកដល់នៃជនរងគ្រោះ។ មន្ទីរពេទ្យគួរតែត្រូវបានគេជូនដំណឹងអំពីតម្រូវការពិសេសណាមួយដែលចាំបាច់ដើម្បីព្យាបាលជនរងគ្រោះ។ • ធ្វើដំណើរជាមួយជនរងគ្រោះទៅមន្ទីរពេទ្យដែលបានកំណត់ ហើយធ្វើការផ្ទេរជនរងគ្រោះនិងឯកសារទាំងអស់ ដែលរាប់បញ្ចូលទាំងការអង្កេតរបស់អ្នក ការផ្ដល់ថ្នាំទៅជនរងគ្រោះ ក្នុងដំណាក់កាលព្យាបាល ការគាំទ្រជីវិតដំបូង (ILS) ។ • ប្រសិនបើមក ពេលដល់មន្ទីរពេទ្យ មានតម្រូវឱ្យផ្ទេរជនរងគ្រោះបន្ត ដោយមូលហេតុណាមួយនោះ ពេទ្យក្រុមនឹងនៅជាមួយជនរងគ្រោះរហូតទាល់តែគោលដៅចុងក្រោយសម្រាប់ការព្យាបាល។ • ពេទ្យក្រុម គឺត្រូវធានាថាមូលដ្ឋានប្រតិបត្តិការ (Operations Base) ត្រូវបានជូនដំណឹងអំពីស្ថានភាពប្រែប្រួលរបស់ជនរងគ្រោះ និងទីតាំងនៃជនរងគ្រោះនៅលើមូលដ្ឋានប្រចាំ។ 3. ទំនួលខុសត្រូវរបស់បុគ្គលិកទាំងអស់ ជាផ្នែកមួយនៃតួនាទីនេះ បុគ្គលិកម៉ែកទាំងអស់តម្រូវឲ្យ៖ • ប្រកាន់ខ្ជាប់និងអនុវត្តគោលនយោបាយស្តង់ដាររបស់អង្គការម៉ែកដែលមាន រួមទាំងគោលនយោបាយស្តីពីការប្រព្រឹត្តផ្ទាល់ខ្លួន គោលនយោបាយការការពារកុមារ និងមនុស្សពេញវ័យងាយរងគ្រោះ សេចក្តីថ្លៃថ្នូរនៅកន្លែងធ្វើការ គោលនយោបាយឧក្រិដ្ឋកម្ម ហិរញ្ញវត្ថុ អំណោយនិងគោលនយោបាយបដិសណ្ឋារកិច្ច និង គោលនយោបាយនៃឱកាសស្មើភាពគ្នា។ • ត្រូវយល់និងប្រកាន់ខ្ជាប់តាមបទដ្ឋានដែលបានចែងឡើងនៅក្នុងក្របខ័ណ្ឌវិធានការពារសុវត្ថិភាពរបស់អង្គការម៉ែក ធ្វើការបំពេញកាតព្វកិច្ចនៃការយកចិត្តទុកដាក់ និង ប្រុងប្រយ័ត្នចំពោះការពារសុវត្ថិភាពរបស់មនុស្សគ្រប់គ្នាដែលមានទំនាក់ទំនង ជាមួយការងាររបស់ អង្គការម៉ែក និងត្រូវរាយការណ៍រាល់ក្ដីកង្វល់ប្រសិនបើវាពិតជាមានកើតឡើង។ • ធ្វើការនៅក្នុងក្របខ័ណ្ឌនៃគុណតម្លៃស្នូលរបស់អង្គការម៉ែក លើកកម្ពស់ក្រមសីលធម៌ និងសេចក្តីថ្លែងការណ៍របស់បេសកកម្ម។ • ធ្វើការដើម្បីសម្រេចបាននូវគោលដៅរបស់កម្មវិធីនិង / ឬគោលបំណងផែនការអាជីវកម្មរបស់នាយកដ្ឋាន • ធានាឱ្យបាននូវការយល់ដឹង និងប្រកាន់ខ្ជាប់នូវរាល់គោលនយោបាយ និងនីតិវិធីរបស់អង្គការម៉ែក និងទទួលបានរាល់នូវព័ត៌មាន អំពីសកម្មភាពរបស់អង្គការម៉ែកផ្ទាល់។ • ទទួលយកនិងអនុវត្តការរៀនសូត្រពីកម្មវិធីបណ្តុះបណ្តាល និងការអភិវឌ្ឍន៍កម្មវិធី ដែលសមរម្យ។ • ទទួលយកតួនាទីក្នុងលក្ខណៈសមស្របទៅនឹងបរិបទវប្បធម៌ និងក្នុងក្របខ័ណ្ឌនៃច្បាប់មូលដ្ឋាន។ • ម្ដងម្កាល អាចនឹងត្រូវធ្វើការនៅក្រៅម៉ោងធ្វើការធម្មតាទៅតាមកាលៈទេសៈ។

Jobs Requirement

គុណសម្បតិ្តនិងសមត្ថភាពចំបង/Qualification and core competencies: •​បានជាប់ការវាយតម្លៃទទួលស្គាល់សមត្ថភាពផ្ទៃក្នុង របស់អង្គការម៉ែក ថាជាពេទ្យសង្រ្គោះប្រចាំក្រុម។ •​មានក្រមសីលធម៌ការងារខ្ពស់។ •​មានជំនាញទំនាក់ទំនងល្អ។ •​ប្រកាន់ខ្ជាប់នូវក្រមសីលធម៌របស់ អង្គការម៉ែក។ •​បង្ហាញថាមានចំណេះដឹងអំពីនីតិវិធីបទដ្ឋានប្រតិបត្តិការ និងនីតិវិធីការព្យាបាលវេជ្ជសាស្រ្ត របស់អង្គការម៉ែក ។ ខ្ញុំបានអានយ៉ាងយកចិត្តទុកដាក់និងយល់ច្បាស់ពីការពិពណ៌នាខាងលើ។ បេក្ខជន/បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើលិខិតអម និងប្រវត្តិរូបសង្ខេបមកអាស័យដ្ឋានអង្គការម៉ែកដូចខាងក្រោម៖ ១. រាជធានីភ្នំពេញ៖ អគារលេខ៩AB ផ្លូវលេខ៤៤៦ សង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន ទូរស័ព្ទលេខ៖ ០២៣ ២១៥ ១១៥ ២. រតនគិរី៖ ផ្ទះលេខ១៣៦ ផ្លូវលេខ៧៨ សង្កាត់ឡាបានសៀក ក្រុងបានលុង រតនគិរី ទូរស័ព្ទលេខ៖ ០១២ ៩៧៨ ៤៥៦ ៣.ខេត្តបាត់ដំបង៖ផ្ទះលេខ៩៩ ក្រុមទី១០ ភូមិរំចេក៤ ឃុំរតនៈ ស្រុកបាត់ដំបង ទូរស័ព្ទ៖ ០៥៣ ៩៥២ ៥៤៦ ឬតាមរយៈសារអេឡិចត្រូនិច៖ jobs.cambodia@maginternational.org ឈប់ទទួលពាក្យៈ ថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ២០២០ វេលាម៉ោង៥៖០០ល្ងាច។ ឯកសារដាក់ពាក្យទាំងអស់នឹងត្រូវរក្សាទុកនៅអង្គការម៉ែក ហើយចំពោះតែអ្នកដែលជាប់ឈ្មោះក្នុងបញ្ជីសម្រាំង ទើបត្រូវបានអញ្ជើញមកសម្ភាសន៍

Contact Information

Contact Person

Human Resources Department

Industry Company

Advisory/Consultancy

Phone Number

023 215 115

Email Address

jobs.cambodia@maginternational.org

Address

1st Floor CPL Building #25 & 63, St. 348/205, Toul Svay Prey II, Phnom Penh, Cambodia.

Apply Job

You don't have a CV yet.

Create One
You can't apply job right now, please create a CV first.

Sign into your account

Not valid
Make sure to select correct country code
Verification code is not correct
Not valid
Make sure to select correct country code
Verification code is not correct