បុគ្គលិកគឺជាទ្រព្យដ៏មានតម្លៃរបស់អង្គភាព
បុគ្គលិកគឺជាទ្រព្យដ៏មានតម្លៃបំផុតរបស់អង្គភាព ប៉ុន្តែប្រសិនបើអ្នកមិនបានរួមចំណែកដើម្បីធ្វើឱ្យពួកគេគិតថាខ្លួនពិតជាមានតម្លៃសម្រាប់អង្គភាពដែលខ្លួនកំពុងធ្វើការទេ សូមកុំភ្ញាក់ផ្អើលប្រសិនបើពួកគេសម្រេចចិត្តចាកចេញ។ ការទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់បុគ្គលិក ការរក្សាទំនាក់ទំនងដោយបើកចំហ និងការរក្សាតម្លាភាពនៅកន្លែងធ្វើការ គឺគ្រាន់តែដើម្បីឱ្យបុគ្គលិកសប្បាយចិត្ត និងកាត់បន្ថយអត្រានៃការលាឈប់តែប៉ុណ្ណោះ។ ខាងក្រោមនេះ គឺជាយុទ្ធសាស្រ្តដ៏ល្អបំផុតដែលអ្នកអាចអនុវត្តដើម្បីកែលម្អ និងររក្សាបុគ្គលិកអោយធ្វើការបានយូរនៅក្នុងអង្គភាពរបស់អ្នក។1. Conduct Stay Interviewsកុំចាំរហូតដល់បុគ្គលិកដាក់ពាក្យលាឈប់ អង្គភាពត្រូវស្វែងយល់ថាតើ មានចំណុចអ្វីខ្លះដែលត្រូវធ្វើឱ្យមានភាពប្រសើរឡើង និងទំនាក់ទំនងរវៀងបុគ្គលិកជាមួយនឹងអ្នកគ្រប់គ្រងរបស់ពួកគេ ថាតើមានភាពល្អប្រសើដែរ ឬទេ? ត្រូវរៀបចាំឱ្យមានការប្រជុំប្រចាំឆ្នាំដើម្បីពិភាក្សាអំពីចំណុចទាំងឡាយដែលជាកត្តានៃការចាកចេញរបស់បុគ្គលិក សុំឱ្យមានមតិយោបល់ដើម្បីកែលម្អ និងឆ្លើយសំណួរផ្សេងៗជាដើម ។ល។2. Empower Your Teamគ្រប់បុគ្គលិកទាំងអស់ ត្រូវរៀបចំឱ្យមានតួនាទីការងារច្បាស់លាស់ នៅពេលដែលយើងជួលមនុស្សដែលមានបទពិសោធន៍ និងមានទេពកោសល្យ នោះពួកគេដឹងយ៉ាងច្បាស់ពីការងាររបស់ពួកគេ យើងផ្តល់សិទ្ធិដល់ពួកគេតាមដែលអាចធ្វើទៅបាន និងធ្វើឱ្យពួកគេមានអារម្មណ៍ថាដូចជាសហគ្រិនមួយរូប និងជាចំណែកមួយដ៍សំខាន់នៅក្នុងអង្គភាពដែលពួកគេកុំពុងធ្វើការ។ នៅចំណុចនេះ អ្នកគ្រប់គ្រងត្រូវផ្តល់ទំនុកចិត្ត សម្របសម្រួល លើកទឹកចិត្ត និងគាំទ្រដល់បុគ្គលិករបស់ខ្លួន ដើម្បីឱ្យការងាររបស់ពួកគេមានផលិតភាពខ្ពស់ទៅតាមផែនការរបស់អង្គភាព។3. Allow them to communicate Anonymously ត្រូវចេះផ្តល់យោបល់ និងទទួលយកមតិកែលម្អពីបុគ្គលិករបស់អ្នកជាប្រចាំ គឺសំខាន់ខ្លាំងណាស់។ បុគ្គលិកចង់ឱ្យមានការផ្តល់យោបល់ពីរបៀបដែលពួកគេកំពុងធ្វើការ តើពួកគេអាចរីកចម្រើននៅក្នុងក្រុមហ៊ុនដោយរបៀបណា? ថាតើពួកគេពិតជាសំខាន់សម្រាប់ក្រុមហ៊ុនដែរ ឬទេ? និងរបៀបដែលពួកគេអាចធ្វើឱ្យក្រុមហ៊ុនខ្វះពួកគេមិនបាន។4. Avoid Micromanagingប្រសិនបើអ្នកកំពុងតែមានបុគ្គលដែលមានទេពកោសល្យ មិនចាំបាច់គ្រប់គ្រងតាមបែប Micromanaging ទេ។ ការអនុញ្ញាតឱ្យបុគ្គលិកកាន់គម្រោងដែលគេមិនធ្លាប់បានធ្វើពីមុន ឬមិនធ្លាប់មានបទពិសោធន៍ គឺធ្វើឱ្យពួកគេរីកចម្រើន និងលើកទឹកចិត្តឱ្យពួកគេចាប់ផ្តើមមានគំនិតឆ្នៃប្រឌិតខ្ពស់។ ត្រូវឱ្យពួកគេហ៊ានប្រថុយប្រថាន និងសាកល្បងអ្វីដែលថ្មី ប្រសិនបើពួកគេជោគជ័យ នោះពួកគេមានបទពិសោធន៍បន្ថែមលើប្រវត្តិរូបរបស់ពួកគេ បើបរាជ័យចាត់ទុកជាគេរៀន។5. Morning Check-In ពេលខ្លះ បញ្ហាជាច្រើនត្រូវបានកាត់បន្ថយតាមរយៈការប្រជុំពេលព្រឹកជាប្រចាំជាមួយបុគ្គលិករបស់អ្នក។ ផ្តល់ឱ្យពួកគេមានឱកាសដើម្បីពិភាក្សាអំពីភាពខ្លាំងរបស់ពួកគេ ក៍ដូចជាសេចក្តីប្រាថ្នាក្នុងអាជីពការងារ និងអ្វីដែលពួកគេប្រាថ្នាចង់បាន ទាំងនេះបានបង្ហាញថា អ្នកបានយកចិត្តទុកដាក់ចំពោះការរីកចម្រើននៃអាជីពការងាររបស់ពួកគេ និងបានដោះស្រាយកង្វល់របស់ពួកគេ។ ការប្រជុំទាំងនេះចំណាយពេលមិនលើសពី 5-10 នាទីឡើយ។ 6. Be Transparent វាជាយុទ្ធសាស្ត្រដែលជារឿយៗអ្នកដឹកនាំខ្លាច ប៉ុន្តែវាជាយុទ្ធសាស្រ្តដ៍ល្អក្នុងការរក្សាបុគ្គលិក និងធ្វើឱ្យបុគ្គលិកមានភាពស្មោះត្រង់ចំពោះអង្គភាព នៅពេលអនុវត្តបានត្រឹមត្រូវ នោះគឺជាតម្លាភាព។ ត្រូវមានតម្លាភាពនៅពេលដែលក្រុមហ៊ុនរបស់អ្នកកំពុងទទួលបានជោគជ័យ ផ្តល់ភាពច្បាស់លាស់ពីអ្វីដែលអាចត្រូវបានកែលម្អ ទទួលស្គាល់អ្នកដែលមានស្នាដៃ និងជាចំណែកសំខាន់ជួយឱ្យអង្គភាពទទួលបានជោគជ័យ។