បុគ្គលិកគឺជាទ្រព្យដ៏មានតម្លៃរបស់អង្គភាព
បុគ្គលិកគឺជាទ្រព្យដ៏មានតម្លៃបំផុតរបស់អង្គភាព ប៉ុន្តែប្រសិនបើអ្នកមិនបានរួមចំណែកដើម្បីធ្វើឱ្យពួកគេគិតថាខ្លួនពិតជាមានតម្លៃសម្រាប់អង្គភាពដែលខ្លួនកំពុងធ្វើការទេ សូមកុំភ្ញាក់ផ្អើលប្រសិនបើពួកគេសម្រេចចិត្តចាកចេញ។ ការទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់បុគ្គលិក ការរក្សាទំនាក់ទំនងដោយបើកចំហ និងការរក្សាតម្លាភាពនៅកន្លែងធ្វើការ គឺគ្រាន់តែដើម្បីឱ្យបុគ្គលិកសប្បាយចិត្ត និងកាត់បន្ថយអត្រានៃការលាឈប់តែប៉ុណ្ណោះ។ ខាងក្រោមនេះ គឺជាយុទ្ធសាស្រ្តដ៏ល្អបំផុតដែលអ្នកអាចអនុវត្តដើម្បីកែលម្អ និងររក្សាបុគ្គលិកអោយធ្វើការបានយូរនៅក្នុងអង្គភាពរបស់អ្នក។1. Conduct Stay Interviewsកុំចាំរហូតដល់បុគ្គលិកដាក់ពាក្យលាឈប់ អង្គភាពត្រូវស្វែងយល់ថាតើ មានចំណុចអ្វីខ្លះដែលត្រូវធ្វើឱ្យមានភាពប្រសើរឡើង និងទំនាក់ទំនងរវៀងបុគ្គលិកជាមួយនឹងអ្នកគ្រប់គ្រងរបស់ពួកគេ ថាតើមានភាពល្អប្រសើដែរ ឬទេ? ត្រូវរៀបចាំឱ្យមានការប្រជុំប្រចាំឆ្នាំដើម្បីពិភាក្សាអំពីចំណុចទាំងឡាយដែលជាកត្តានៃការចាកចេញរបស់បុគ្គលិក សុំឱ្យមានមតិយោបល់ដើម្បីកែលម្អ និងឆ្លើយសំណួរផ្សេងៗជាដើម ។ល។2. Empower Your Teamគ្រប់បុគ្គលិកទាំងអស់ ត្រូវរៀបចំឱ្យមានតួនាទីការងារច្បាស់លាស់ នៅពេលដែលយើងជួលមនុស្សដែលមានបទពិសោធន៍ និងមានទេពកោសល្យ នោះពួកគេដឹងយ៉ាងច្បាស់ពីការងាររបស់ពួកគេ យើងផ្តល់សិទ្ធិដល់ពួកគេតាមដែលអាចធ្វើទៅបាន និងធ្វើឱ្យពួកគេមានអារម្មណ៍ថាដូចជាសហគ្រិនមួយរូប និងជាចំណែកមួយដ៍សំខាន់នៅក្នុងអង្គភាពដែលពួកគេកុំពុងធ្វើការ។ នៅចំណុចនេះ អ្នកគ្រប់គ្រងត្រូវផ្តល់ទំនុកចិត្ត សម្របសម្រួល លើកទឹកចិត្ត និងគាំទ្រដល់បុគ្គលិករបស់ខ្លួន ដើម្បីឱ្យការងាររបស់ពួកគេមានផលិតភាពខ្ពស់ទៅតាមផែនការរបស់អង្គភាព។3. Allow them to communicate Anonymously ត្រូវចេះផ្តល់យោបល់ និងទទួលយកមតិកែលម្អពីបុគ្គលិករបស់អ្នកជាប្រចាំ គឺសំខាន់ខ្លាំងណាស់។ បុគ្គលិកចង់ឱ្យមានការផ្តល់យោបល់ពីរបៀបដែលពួកគេកំពុងធ្វើការ តើពួកគេអាចរីកចម្រើននៅក្នុងក្រុមហ៊ុនដោយរបៀបណា? ថាតើពួកគេពិតជាសំខាន់សម្រាប់ក្រុមហ៊ុនដែរ ឬទេ? និងរបៀបដែលពួកគេអាចធ្វើឱ្យក្រុមហ៊ុនខ្វះពួកគេមិនបាន។4. Avoid Micromanagingប្រសិនបើអ្នកកំពុងតែមានបុគ្គលដែលមានទេពកោសល្យ មិនចាំបាច់គ្រប់គ្រងតាមបែប Micromanaging ទេ។ ការអនុញ្ញាតឱ្យបុគ្គលិកកាន់គម្រោងដែលគេមិនធ្លាប់បានធ្វើពីមុន ឬមិនធ្លាប់មានបទពិសោធន៍ គឺធ្វើឱ្យពួកគេរីកចម្រើន និងលើកទឹកចិត្តឱ្យពួកគេចាប់ផ្តើមមានគំនិតឆ្នៃប្រឌិតខ្ពស់។ ត្រូវឱ្យពួកគេហ៊ានប្រថុយប្រថាន និងសាកល្បងអ្វីដែលថ្មី ប្រសិនបើពួកគេជោគជ័យ នោះពួកគេមានបទពិសោធន៍បន្ថែមលើប្រវត្តិរូបរបស់ពួកគេ បើបរាជ័យចាត់ទុកជាគេរៀន។5. Morning Check-In ពេលខ្លះ បញ្ហាជាច្រើនត្រូវបានកាត់បន្ថយតាមរយៈការប្រជុំពេលព្រឹកជាប្រចាំជាមួយបុគ្គលិករបស់អ្នក។ ផ្តល់ឱ្យពួកគេមានឱកាសដើម្បីពិភាក្សាអំពីភាពខ្លាំងរបស់ពួកគេ ក៍ដូចជាសេចក្តីប្រាថ្នាក្នុងអាជីពការងារ និងអ្វីដែលពួកគេប្រាថ្នាចង់បាន ទាំងនេះបានបង្ហាញថា អ្នកបានយកចិត្តទុកដាក់ចំពោះការរីកចម្រើននៃអាជីពការងាររបស់ពួកគេ និងបានដោះស្រាយកង្វល់របស់ពួកគេ។ ការប្រជុំទាំងនេះចំណាយពេលមិនលើសពី 5-10 នាទីឡើយ។ 6. Be Transparent វាជាយុទ្ធសាស្ត្រដែលជារឿយៗអ្នកដឹកនាំខ្លាច ប៉ុន្តែវាជាយុទ្ធសាស្រ្តដ៍ល្អក្នុងការរក្សាបុគ្គលិក និងធ្វើឱ្យបុគ្គលិកមានភាពស្មោះត្រង់ចំពោះអង្គភាព នៅពេលអនុវត្តបានត្រឹមត្រូវ នោះគឺជាតម្លាភាព។ ត្រូវមានតម្លាភាពនៅពេលដែលក្រុមហ៊ុនរបស់អ្នកកំពុងទទួលបានជោគជ័យ ផ្តល់ភាពច្បាស់លាស់ពីអ្វីដែលអាចត្រូវបានកែលម្អ ទទួលស្គាល់អ្នកដែលមានស្នាដៃ និងជាចំណែកសំខាន់ជួយឱ្យអង្គភាពទទួលបានជោគជ័យ។
វិធីសាស្ត្រក្នុងការជ្រើសរើសការងារ
ការជ្រើសរើសប្រភេទការងារដែលអ្នកចង់ធ្វើ គឺជាការសម្រេចចិត្តដ៏សំខាន់បំផុតមួយ ហើយដើម្បីទទួលបានការងារល្អ លោកអ្នកត្រូវអនុវត្តប្រើវិធីសាស្រ្តដូចខាងក្រោម៖១. អនុវត្តការវាយតម្លៃខ្លួនឯងចំណុចសំខាន់បំផុតមុននឹងធ្វើការសម្រេចចិត្តធ្វើអ្វីមួយ គឺការពិចារណា ដូចគ្នានឹងការជ្រើសរើសមុខដំណែងការងារផងដែរ។ នៅក្នុងដំណាក់កាលនេះ វាអាចនឹងឆ្លុះបញ្ចាំងឲ្យអ្នកដឹងពីបរិយាកាសការងារប្រភេទណាដែលអ្នកចង់ធ្វើ និងពេញចិត្តនឹងធ្វើ។២. ការស្វែងយល់អំពីក្រុមហ៊ុនវាជារឿងដ៏សំខាន់បំផុតមុនពេលអ្នកឈានចូលទៅធ្វើការក្នុងក្រុមហ៊ុនណាមួយ អ្នកគួរតែសិក្សាស្វែងយល់អំពីក្រុមហ៊ុននោះជាមុនសិន។ ដូចជាការស្វែងយល់អំពីបរិយាយកាសការងារ ទំនួលខុសត្រូវការងារ និង អត្ថប្រយោជន៍ដែលទទួលបានជាដើម ។ ៣. រៀបចំប្រវត្តិរូបសង្ខេប នៅពេលដែលអ្នកបានកំណត់ថា អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការផ្លាស់ប្តូរអាជីពហើយ សូមធ្វើការរៀបចំប្រវត្តិរូបសង្ខេបរបស់អ្នកដើម្បីឆ្លុះបញ្ចាំងពីភាពខ្លាំង និងជំនាញពាក់ព័ន្ធរបស់អ្នក។ បន្ទាប់មក ត្រូវធ្វើការដាក់ពាក្យទៅលើផ្នែកដែលអ្នកចង់ធ្វើនៅក្រុមហ៊ុននោះ នឹងរង់ចាំការឆ្លើយតបពីពួកគេ។
ទម្លាប់ធ្វើការដើម្បីទទួលបានលទ្ធផលល្អនៅកន្លែងការងារ
1. ផ្តើមថ្ងៃថ្មីដោយការសម្រេចតូចដែលអ្នកស្រលាញ់ពេញព្រឹករបស់មនុស្សម្នាក់ៗអាចជះឥទ្ធិពលបានចេញមួយថ្ងៃទាំងមូលរបស់ពួកគេ។ ដូច្នេះអ្នកគួរតែទុកពេលយ៉ាងតិចណាស់ ៥នាទីដែរជារៀងរាល់ព្រឹកដើម្បីធ្វើអ្វី ដែលអ្នកចូលចិត្ត ការអាន ឬការផឹកកាហ្វេជាដើម ។2. ផ្តើមជាមួយការងារដែលលំបាកមុនអ្នកគួរតែធ្វើកិច្ចការពិបាកៗ មុនកិច្ចការដទៃៗ តែវាមិនមែនមានន័យថាអ្នកត្រូវតែធ្វើកិច្ចការដែលពិបាកម្តងទាំងអស់ទេ។ អ្នកអាចធ្វើវាម្តងមួយដើម្បីជួយកាត់បន្ថយភាពរញ៉េរញ៉ៃ នៃការងាររបស់អ្នកបាន និងជួយអោយអ្នកឆាប់សម្រេចវាបានដោយជោគជ័យ ។3. រៀបចំតុការងារស្អាតបាតដើម្បីផ្តល់អារម្មណ៍ធ្វើការល្អយ៉ាងហោចណាស់នៅកន្លងតុការងាររបស់អ្នក គួរតែមានផ្កា ឬមានរុក្ខជាតិអ្វីមួយដើម្បីជាការលម្អ និងមានសោភ័ណភាព។ កន្លែងតុការងារស្អាត វាក៏អាចជំរុញអោយអ្នកមាន អារម្មណ៍ក្នុងការបំពេញការងារបានល្អផងដែរ។4. បន្ថយការលេងបណ្តាញសង្គមវាលែងជារឿងចម្លែកហើយដែលមនុស្សម្នាក់ធ្វើការបាន ៣០នាទីមុន ឬប្តូរទៅលេង Facebook ឬ Instagram... រាប់ម៉ោងដោយភ្លេចខ្លួន។ ដើម្បីជៀសវាងកត្តាសំខាន់ទាំងនេះ អ្នកគួរតែកំណត់ពេលអោយបានច្បាស់លាស់សម្រាប់ប្រព័ន្ធបណ្ដាញសង្គមដូចជាមុនចូលគេង រឺម៉ោងបាយជាដើម។
ការត្រៀមខ្លួនសម្ភាសន៍តាមរយះអនឡាញ
ការត្រៀមខ្លួនសម្ភាសន៍តាមរយះអនឡាញប្រសិនបើអ្នកធ្លាប់សម្ភាសន៍ទល់មុខជាមួយនឹងអ្នកសម្ភាសន៍ពីមុនមក ហើយឥឡូវអ្នកផ្លាស់ប្ដូរមកសម្ភាសន៍តាមរយះកម្មវិធីអនឡាញណាមួយវិញ នោះអ្នកនឹងមាន អារម្មណ៍ដូចជាខុសប្លែកពីធម្មតា។ ចូរអ្នកកុំបារម្ភអី ថ្ងៃនេះក្រុមហ៊ុនជ្រើសរើសបុគ្គលិកយើងខ្ញុំនឹងផ្តល់ជាមតិយោបលមួយចំនួនដូចខាងក្រោមដើម្បីអោយអ្នកមានទំនុកចិត្ត ក្នុងការសម្ភាសន៍ និងប្រកបដោយប្រសិទ្ធភាពដើម្បីមានឱកាសទទួលបានជោគជ័យ។1. ត្រូវធ្វើការសាកល្បងជាមួយកុំព្យូទ័ររបស់អ្នកអោយរួចរាល់មុននឹងចាប់ផ្ដើមការសម្ភាសន៍អ្នកអាចប្រើប្រាស់ជាមួយទូរស័ព្ទដៃ ថេបផ្លេត អាយផេឌ ឬកុំព្យូទ័រ តែត្រង់ចំណុចនេះ យើងខ្ញុំសូមលើកទឹកចិត្តអ្នកអោយប្រើប្រាស់ជាមួយកុំព្យូទ័រ ព្រោះវាមានលក្ខណះសមស្រប និងមានគុណសម្បត្តិជាច្រើនចំពោះការសម្ភាសន៍របស់អ្នក។ អ្នកត្រូវសួរទៅអ្នកធ្វើការសម្ភាសន៍ជាមុនថាតើគេប្រើតាមកម្មវិធីមួយណា (Zoom, Skype, FaceTime, Microsoft, etc.). បន្ទាប់មកអ្នកត្រូវតម្លើងកម្មវិធីនោះហើយសាកល្បងប្រើវាអោយបានស្ទាត់មុននឹងថ្ងៃសម្ភាសន៍មកដល់។ 2. ការកំណត់ពេលវេលាការសម្ភាសន៍អនឡាញអាចកើតឡើងក្នុងតំបន់ ប្រទេស ឬទ្វីបខុសៗគ្នា ដូច្នេះអ្នកត្រូវធ្វើការកំណត់ពេលវេលា និងយល់អោយប្រាកដថា ពេលវេលាដែលបានកំណត់វាមានភាពខុសគ្នាប៉ុន្មានម៉ោងពីតំបន់ ឬប្រទេសរបស់អ្នក។3. អ្នកត្រូវរៀបចំទីកន្លែងដែលមានពន្លឺល្អ និងសមរម្យអ្នកត្រូវប្រាកដថាទីតាំងដែលអ្នកជ្រើសរើសមិនងងឹតពេក ក៏មិនភ្លឺចាំងផ្លាតពន្លឺខ្លាំងពេកដែរនៅក្នុងកំឡុងពេលសម្ភាសន៍។ ប្រសិនបើអាចទៅរួច អ្នកគួររកទីតាំងណាដែលមានពន្លឺសមល្មមហើយធ្វើការសាកល្បងកាម៉េរាមុននឹងការសម្ភាសន៍ឈានចូលមកដល់។ ការដែលមានពន្លឺគ្រប់គ្រាន់អាចធ្វើអោយអ្នកសម្ភាសន៍ មើលឃើញអ្នកច្បាស់ ហើយមិនមានការរំខានក្នុងពេលសម្ភាសន៍។4. ការរៀបចំផ្ទៃខាងក្រោយអោយបានសមរម្យដែលមានលក្ខណៈជាបុគ្គលិកអាជីព អ្នកមិនគួរប្រើរូបភាពស្រស់ឆើតឆាយនោះទេ ដោយសារវាមិនមានលក្ខណៈជាបុគ្គលិកជំនាញ ព្រោះការជួបសម្ភាសន៍លើកដំបូងអាចធ្វើអោយអ្នកសម្ភាសន៍វិនិច្ឆ័យខុសលើគុណសម្បត្តិរបស់អ្នក។ ប្រសិនបើអាចអ្នកត្រូវរកទីតាំង និងបន្ទប់សម្ភាសន៍អោយបានត្រឹមត្រូវទោះវាជាការសម្ភាសន៍អនឡាញក៏ដោយ។ ហើយផ្ទៃខាងក្រោមគួរតែជាទូរតាំងសៀវភៅ ឬពានរង្វាន់ការងារ ឬសញ្ញាប័ត្រផ្សេងៗ ។ល៕5. ត្រូវយកចេញ នូវអ្វីដែលអាចជាការរំខានដល់ការសម្ភាសន៍ត្រូវយកចេញ ឬបិទអ្វីដែលជាការរំខានចំពោះការសន្ទាន៍របស់អ្នក រាប់បញ្ចូលទាំងសំលេងទូរស័ព្ទ សំលេងរបស់អ៊ីមែល ។ល។ វាជាការបង្ហាញនូវកាយវិការមិនសមរម្យដែលបណ្តោលអោយមានការរំខានក្នុងពេលសម្ភាសន៍ ទោះការសម្ភាសន៍ធ្វើឡើងតាមរយះអនឡាញក៏ដោយ ក៏មិនមានន័យថាអ្នកបណ្តោយអោយមានការរំខានក្នុងកំឡុងពេលសម្ភាសន៍ឡើយ។6. ត្រូវចូលក្នុងការសម្ភាសន៍អោយបានមុនម៉ោង ហើយធ្វើតេស្តសាកល្បងជាមុនការចូលរួមក្នុងការសម្ភាសន៍អោយបានមុនវាជាភាពសំខាន់ណាស់ ជាទូទៅអ្នកគួរចូលរួមមុនរយះពេល១០នាទី។ អ្នកអាចគិតបានថា ប្រសិនបើជាការសម្ភាសន៍ធម្មតាទល់មុខគ្នា អ្នកត្រូវទៅមុន ចន្លោះពេល ១៥-២០ នាទី ព្រោះយើងត្រូវរៀបចំខ្លួន និងបង្ការការយឺតយ៉ាវដោយសារការចតរថយន្ត ការស្វែងរកបន្ទប់សម្ភាសន៍។ដូច្នេះការសម្ភាសន៍អនឡាញ ក៏ត្រូវចំណាយពេលក្នុងការតេស្តកុំព្យូរទ័រ ប្រព័ន្នអ៊ីនធឺណេត។ ល។ ដូច្នេះការចូលរួមសម្ភាសន៍មុន 5 ទៅ 10 នាទី វាជាការចាំបាច់ និងសំខាន់បំផុតក្នុងការរៀបចំអោយបានល្អ។7. ឥរិយាបថអង្គុយ និងការស្លៀ្កកពាក់អោយបានសមរម្យសាកសមជាបុគ្គលិកជំនាញទោះបីជាអ្នកមិនបានជួបផ្ទាល់ជាមួយនឹងអ្នកសម្ភាសន៍ក៏ដោយ តែអ្នកត្រូវមានឥរិយាបថអង្គុយ និងស្លៀ្កកពាក់អោយបានសមរម្យសាកសមជាបុគ្គលិកជំនាញ។ ការជួបសម្ភាសន៍ដំបូងទោះជាតាមអនឡាញន៍ក៏ដោយ ការចាប់អារម្មណ៍ចំពោះឥរិយាបថ និងការស្លៀកពាក់អាចធ្វើអោយអ្នកជោគជ័យ ឬបរាជ័យផងក្នុងការសម្ភាសន៍ដែរ។8. ត្រូវគ្រប់គ្រងអារម្មណ៍តក់ស្លុតរបស់អ្នកអ្នកត្រូវអនុវត្តអោយបានច្រើនដងដោយច្បិចយកចំណុចដែលសំខាន់ៗក្នុងការសម្ភាសន៍ ហើយត្រូវគ្រប់គ្រងអារម្មណ៍តក់ស្លុត។ ប្រសិនបើវាកើតឡើងអ្នកត្រូវបន្ថយល្បឿនក្នុងការនិយាយរបស់អ្នក។ អ្នកអាចត្រូវនិយាយវារាងយឺតបន្តិច និងច្បាស់ៗជាងការជួបផ្ទាល់ ហើយប្រាកដថាអ្នកសម្ភាសន៍អាចលឺអ្នកបានល្អ។ ដើម្បីអោយ មានការរៀបចំអោយបានល្អអ្នកត្រូវព្រាងសំនួរ និងមានចម្លើយដែលសមរម្យទុកជាមុនស្រេចធ្វើដូច្នេះអ្នកអាចមានទំនុកចិត្តមួយកម្រិតថែមទៀត។9. ប្រើប្រាស់ការប្រាស្រ័យទាក់ទងតាមរយះក្រសែភ្នែកការសំលឹងកែវភ្នែកចំពោះអ្នកសម្ភាសន៍គឺមានសារះសំខាន់ណាស់ទោះបីជាអ្នកគិតថាវាជាការសម្ភាសន៍អនឡាញក៏ដោយ តែវាបានបង្ហាញថាអ្នកនៅជាមួយការសម្ភាសន៍ នឹងផ្តល់ការគោរពចំពោះដៃគូរសន្ទនារបស់អ្នក។ អ្នកអាចសំលឹងមើលទៅកាន់កាម៉េរាព្រោះជាទូទៅកញ្ចក់កុំព្យូទ័រនៅខាងក្រោមកាម៉េរា អ្នកអាចធ្វើតេស្តសាកល្បងហើយធ្វើការថតស្គ្រីន(screen shot)។10. ត្រូវផ្ទៀងស្តាប់ដោយយកចិត្តទុកដាក់កាសម្ភាសន៍អនឡាញវាងាយធ្វើអោយមានការរំខានដល់ការស្តាប់ ដូច្នេះអ្នកត្រូវផ្ទៀងស្តាប់ដោយប្រុងប្រយ័ត្នជាពិសេសសំណួរដែលបានសួរដោយអ្នកសម្ភាសន៍។ អ្នកត្រូវចេះវិធីក្នុងការសួរដោយមានការរៀបសំណួរអោយបានត្រឹមត្រូវ បើមិនដូច្នេះទេអ្នកសម្ភាសន៍អាចគិតថាអ្នកមិនចេះ ឬឆ្លើយមិនបាននូវសំណួរទាំងនោះ។11. ត្រូវចេះប្រើប្រាស់ភាសាកាយវិការដើម្បីអោយមានការទំនាក់ទំនងជាប់ជានិច្ចមានមនុស្សមួយចំនួនគិតថាការសម្ភាសន៍តាមរយៈអនឡាញ មិនចាំបាច់ប្រើប្រាស់ភាសាកាយវិការក្នុងកំឡុងពេលសន្ទនានោះទេ។ វាជាកំហុសមួយក្នុងការគិតបែបនេះ ដោយសារការប្រើប្រាស់ភាសាកាយវិការគឺជាផ្នែកមួយនៃការធ្វើប្រាស្រ័យទាក់ទង ហើយវាជាចំនុចគួរអោយចាប់អារម្មណ៍នៅពេលអ្នកនិយាយប្រធានបទអ្វីមួយទៅកាន់អ្នកសម្ភាសន៍ ដើម្បីអោយមានការទំនាក់ទំនងល្អជាប់ជានិច្ចក្នុងពេលសម្ភាសន៍ វាពិតជាមានសារៈសំខាន់ណាស់ ហើយវាជាកាយវិការបង្ហាញពីការគោរព ជំនឿចិត្ត រួសរាយរាក់ទាក់ បើកចិត្តទូលាយ និងសុជីវធ៌ម ។ល។12. កុំគិតតែកត់ ឬផ្ដោតលើការកត់របស់អ្នកទាំងស្រុងពេកក្នុងការសម្ភាសន៍អ្នកតែងតែមានការកត់ត្រាតែអ្នកមិនត្រូវផ្តោតទាំងស្រុងក្នុងការកត់នោះទេ អ្នកគ្រាន់តែដកស្រង់ចំណុច ឬសំណួរខ្លះពីរបីសំណួរយកមកពិភាក្សាបានហើយ។ ប្រសិនបើអ្នកកត់ត្រាទាំងស្រុងហើយលំអិតវាអាចធ្វើអោយការសម្ភាសន៍របស់អ្នកមានសម្ពាធ។ ជួនកាលការកត់ត្រាក្នុងការសម្ភាសន៍វាគ្រាន់តែជាសិល្បៈ ហើយវាមិនចាំបាច់ប្រើប្រាស់ប្រសិនបើពេលវេលាមិនសាកសម្យ។13. ត្រូវចេះបិទបញ្ចប់ការសន្ទនា ឬការសម្ភាសន៍ត្រូវត្រៀមសំណួរចំពោះអ្នកសម្ភាសន៍ ត្រូវចេះរៀបចំប្រយោគដើម្បីនិយាយក្នុងការថ្លែងអំណរគុណ និងបិទបញ្ចប់ការសន្ទនា។ អ្នកត្រូវចេះបង្ហាញអំពីចំណាប់អារម្មណ៍លើការងារដែលអ្នកបានដាក់ពាក្យ ហើយក៏ដូចជាបង្ហាញពីគំនិតវិជ្ជមានចំពោះការសម្ភាសន៍ផងដែរ។ ប្រយោគទាំងឡាយគួរបញ្ចប់ដោយភាពរួសរាយ និងមានសុទិដ្ឋិនិយមជានិច្ច។
The Power of Google Reviews: Why They Matter for Your Business
The Power of Google Reviews: Why They Matter for Your BusinessIn today’s digital world, customers rely on online reviews almost as much as personal recommendations. Before choosing a service, people often search on Google and read business feedback. This makes Google Reviews one of the most powerful tools for business growth.Builds Trust and Credibility Positive reviews help customers feel more confident when selecting your service. A business with many 5-star ratings signals reliability, consistent service quality, and professional professionalism. Trust is a key foundation for long-term business success.Improves Visibility and Customer Reach Google’s search algorithm tends to prioritize businesses with higher ratings, more reviews, and active customer engagement. More positive reviews improve search visibility and help attract more potential customers.Influences Buying Decisions Most customers check online reviews before making purchasing decisions. Even a single detailed positive review can create strong social proof by showing real customer experiences and satisfaction.For example, the recruitment platform Asean-Works Recruitment is well recognized in the Cambodian market. The company has built a strong online reputation through successful job placements and high levels of client and candidate satisfaction.Important Note Google Reviews are more than just ratings — they are a valuable business asset that helps build trust, strengthen brand reputation, and support long-term business growth. In competitive industries such as recruitment services, maintaining strong positive reviews can create a significant business advantage.If you are looking for a trusted recruitment partner in Cambodia, choosing a company with a proven online reputation like Asean-Works Recruitment is a smart business decision.
Salary Negotiation: How to Reach a Win-Win Agreement
Salary Negotiation: How to Reach a Win-Win AgreementSalary negotiation is an important part of the hiring process. It helps employers and candidates reach a fair compensation package that reflects skills, experience, and market value.1. Do Your Market ResearchBefore negotiating, understand the salary range for your position by checking job postings on platforms such as LinkedIn or other job sites. Knowing the market rate helps you set realistic expectations.2. Know Your ValueBe ready to present your strengths, including your experience, skills, certifications, and achievements. Explain how you can contribute to the company to strengthen your negotiation position.3. Choose the Right TimingSalary discussion is usually more effective after the employer shows strong interest, such as after a successful interview.4. Stay Professional and PositiveUse respectful language and treat salary negotiation as a discussion rather than a demand.5. Consider the Whole PackageSalary is not the only factor. Also evaluate bonuses, insurance, working hours, career growth, and leave benefits.6. Be Ready to CompromiseAim for a middle ground where both employer and candidate feel satisfied.If you work with a recruitment company like Asean-Works Recruitment, the recruitment consultant can help facilitate a win-win salary agreement by providing market insights and supporting professional communication between both parties.