Recruitment in asia

Recruitment in cambodia

Free job in cambodia

Jobs in cambodia

Website job in cambodia

Job list in cambodia

Recruitment in asean

Training development cambodia

Positions in cambodia

Job search in cambodia

Human resource in cambodia

Full time job in cambodia


មន្ត្រីទទួលប្រាក់ (OT)

Company KREDIT Microfinance Institution Plc.
Posted 09-08-2019
Closing date 23-08-2019
Term
Category Medical/Health
Location Banteay Meanchey
Salary USD -- USD
Year of Experience
Number of hire 6
Sex
Job level Middle
Job Responsibilities:
** ភ្នំពេញ/កណ្តាល / តាកែវ/កំពត / បន្ទាយមានជ័យ /

- មានជ័យ ស្អាង កោះធំ
- ក្រុងព្រះសីហនុ ព្រៃនប់
- សំពៅលូន

- ប្រើប្រព័ន្ធ Daily Teller-based System ដើម្បីបិទ ប្រតិបត្តិការ​សាច់ប្រាក់ប្រចាំថ្ងៃ។
- ត្រូវផ្តល់ព័ត៌មានដល់អតិថិជនដែលមកទំនាក់ទំនងសេវាកម្មក្រេ ឌីត​(ទោះ​បី​អតិថិជនចាស់ ឬថ្មី) និងគារវកិច្ច ស្វាគមន៍ក្នុងពួកគាត់ក្នុងលក្ខណៈរួសរាយ ច្បាស់លាស់ ត្រឹមត្រូវ និងប្រាកដប្រជាហើយត្រូវមានគំនិតគិតថាគឺ ពួកគាត់ជា ប្រភពចំណូលដែលមិន ចេះរីងស្ងូតរបស់ ក្រេឌីតយើង។
- ត្រូវពន្យល់ពីផលិតផលសេវាកម្មក្រេឌីត​ដល់អតិថិជនក្នុង ភាពច្បាស់​លាស់ និងត្រឹមត្រូវតាមគោលការណ៍របស់ក្រេឌីត ជួយបង្កលក្ខណៈងាយស្រួលដល អតិថិជនដែលមកបើកគណនី សន្សំជា​មួយក្រេឌីតដូចជាជួយអតិថិជនក្នុងការ បំពេញទំរង់ឯកសារឲ្យបានត្រឹមត្រូវ។
- ត្រូវដោះស្រាយបញ្ហាជាមួយអតិថិជនជាមួយលក្ខណៈ ទន់ភ្លន់ និងមិនត្រូវប្រើពាក្យអសុរស់ជាមួយអតិថិជន ឬ ឈ្លោះទាស់ទែងជាមួយអតិថិជន។
- ធ្វើCash Advanceពីប្រធានមន្រ្តីទទួលប្រាក់សំរាប់ទុក បញ្ចេញទុន។
- ត្រូវត្រួតពិនិត្យ​មើលរាល់កាលវិភាគសងប្រចាំថ្ងៃដែលនៅ ក្រោមការគ្រប់គ្រងរបស់ខ្លួនហើយត្រូវជូនដំណឹងទៅ ប្រធានមន្រ្តីឥណទាន ឬក៏ប្រធានអនុសាខាអំពីអតិថិជនដែល​​បង់យឺត។
- ត្រូវទទួល និងត្រួតពិនិត្យការដាក់ប្រាក់ចូលរបស់មន្រ្តីទទួលប្រាក់នៅសហគមន៍ និងអតិថិជន។
- ប្រមូលព័ត៌មាននានា​អំពីអតិថិជនទាក់ទងនិងផលិតផល សេវាកម្ម​និងទំនាក់ទំនងរបស់ក្រេឌីតហើយរាយការណ៍ ជូនប្រធានគ្រប់គ្រង។

ក្រេឌីតផ្តល់ជូនបុគ្គលិកពេញសិទិ្ធនូវប្រាក់បៀវត្សដែលសមស្របតាមទីផ្សារការងារ បទពិសោធន៍​ការងារ និង​សក្តានុពល​​របស់បេក្ខជន។ ក្រៅពីប្រាក់បៀវត្សក្រេឌីតមានអត្ថប្រយោជន៍​ផ្សេង​ៗ​ដូចជា៖
១ -ប្រាក់រង្វាន់ប្រចាំខែ ប្រ​ចាំ​ឆ្នាំ
២ -ប្រាក់ខែទី១៣​
៣ -ប្រាក់បុណ្យភ្ជុំបិណ្ឌ
៤ -ការធានារ៉ាប់រងគ្រោះថ្នាក់ដល់ជីវិត​២៤ម៉ោង
៥ -ផ្តល់ឯកសណ្ឋានការងារ
៦ -ប្រាក់ចំណងដៃអាពាហ៍ពិពាហ៍
៧ -ផ្តល់​ប្រាក់កម្ចីជូនបុគ្គលិក
៨ -ការឈប់សំរាកសាធារណៈ​អនុ​លោម​តាមអនុក្រឹត្យ និង
ការឈប់សំរាកអនុលោមតាមច្បាប់ការងារ។
៩ -ធ្វើការចំនួន៥ថ្ងៃក្នុងមួយសប្តាហ៍
១០ -ផ្តល់អាហារូបករណ៍សិក្សាជូនបុគ្គលិកតាមមុខតំណែង។
Job Requirements
Job Requirements:
- មានបរិញ្ញាបត្រ(ឆ្នាំទី២ ឆមាសទី១ឡើងទៅ) ផ្នែកទីផ្សារ
គ្រប់គ្រង គណនេយ្យ ធនាគារ និងហិរញ្ញវត្ថុ រឺសញ្ញាបត្រដែលមានតំលៃស្មើ។
- មានបទពិសោធន៍ត្រួតពិនិត្យរូបិយប័ណ្ណ។
- មានជំនាញក្នុងការប្រាស្រ័យទាក់ទងទាំងមជ្ឈដ្ឋានខាងក្នុង និងមជ្ឈដ្ឋានខាងក្រៅ។
- មានចិត្តអត់ធ្មត់និងស្រលាញ់ការងារដែលគ្រឹះស្ថានបានប្រគល់ជូនហើយមានឆន្ទៈធ្វើការច្រើនម៉ោងក្នុងមួយថ្ងៃនិងមានចិត្ត ចង់បំរើអតិថិជនក្រីក្រដែលក្រេឌីត កំពុងបំរើសេវាកម្ម។
- មានភាពវាងវៃក្នុងការដោះស្រាយបញ្ហា។
- ស្ទាត់ជំនាញក្នុងការប្រើប្រាស់កម្មវិធី Microsoft​ Word, Excel, PowerPoint, Internet and Email
- អាចប្រើប្រាស់ភាសាអង់គ្លេសបានមធ្យម។
- ពូកែខាងគណិតវិទ្យានិងគណនេយ្យ។

របៀបដាក់ពាក្យៈបេក្ខជនទាំងពីរភេទដែលមានចំណាប់អារម្មណ៍សូមយកប្រវតិ្តរូប និងពាក្យសុំបំពេញការងារដោយភ្ជាប់​មក​ជាមួយនូវសញ្ញាបត្រ​ និ ព្រឹត្តបត្រពិន្ទុ​១សន្លឹក(បញ្ជាក់ពី​សាលាខេត្ត/រាជធានីកាន់តែល្អ) រូបថត​(៤x៦)​១សន្លឹក សៀវភៅគ្រួសារថតចំលង​១សន្លឹក និង​លិខិត​បញ្ជាក់ផ្សេងៗប្រសិន​បើបេក្ខជន​ធ្លាប់បំពេញ​ការងារពីមុន។​​ បេក្ខជនអាចដាក់ពាក្យ​នៅតាមការិយាយល័យសាខានៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​​កេ្រឌីតដែលនៅជិតលោកអ្នកឬផ្ញើរមកកាន់ Email:[email protected] ឬក៏អាចធ្វើការដាក់ពាក្យដោយផ្ទាល់តាមរយៈគេហទំព័រ www.job.kredit.com.kh(ពុំចាំបាច់ស្គេនឯកសារភ្ជាប់មកជាមួយប្រវតិ្តរូប និងពាក្យសុំបំពេញការងារនោះទេ) ។
** កាលបរិច្ឆេទឈប់ទទួលពាក្យៈថ្ងៃទី​​២៣ ខែសីហា ឆ្នាំ២០១៩ ម៉ោង១២:០០ថ្ងៃត្រង់។

ក្រេឌីតៈ ផ្តល់ឱកាសការងារស្មើគ្នាដល់បេក្ខជន បេក្ខនារី ដោយប្រកាន់ជំហរ អព្យាក្រឹត មិនលំអៀង មានតម្លាភាព មិនប្រកាន់រើសអើងភេទពណ៌សម្បុរ ពិការភាព សាសនា និន្នាការនយោបាយ និងស្ថានភាពអាពាហ៍ពិពាហ៍។
Contacts:
Contact Person
Address #71, St163, Sangkat Toul Svayprey1, Khan Chamkar mon, Phnom Penh
Phone (855)23 21 79 42 / 012 225 667
Email [email protected]